រថយន្តក្រុងមានបញ្ហាហ្វ្រាំងបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវនៅប្រទេសថៃ
ព្រឹកថ្ងៃទី២៦ មិថុនា រថយន្តក្រុងទេសចរណ៍របស់ក្រុមហ៊ុនឆូកឆៃធួរ៍ បានជ្រុលទៅបុកបង្គោលដែកជាស្លាកសញ្ញាបង្ហាញផ្លូវ នៅលើដងផ្លូវវីថាវ៉ាឌីរាំងស៊ីត ខាងមុខអាកាសយានដ្ឋានដនមឿង ប្រទេសថៃ បណ្តាលឱ្យបាក់បិទផ្លូវ ។ ក្រោយពេលកើតហេតុ អាជ្ញាធរបានចំណាយពេលជាង២ម៉ោង យករថយន្តមកស្ទូចស្លាកសញ្ញាដែកនោះចេញពីដងផ្លូវ ទើបអាចធ្វើចរាចរណ៍បានប្រក្រតី ។
ចែករំលែកព័តមាននេះ