ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីរី ៈ ​ស្លា.ប់​ជាង​1​សែន​នាក់​ហើយ​ខណៈ​ដំណោះ​ស្រាយ​នយោ​បាយ​ស្ថិត​នៅ​ឆ្ងាយ​

11 ឆ្នាំ មុន

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា​ ចំនួន​អ្នក​ស្លា.ប់​តាំងពី​ដើម​ខែ​មីនា​ ឆ្នាំ​២០១១​ ពេល​ចាប់​ផ្តើម​ការ​បះ​បោរ​ប្រឆាំង​របប​ប្រធានា​ធិបតី​ស៊ីរី​ លោក​ បាចា​អាល់​ អាសាដ​ មក​បាន​ឡើង​នា​ពេល​នេះ​ដល់​ជាង​១០០.០០០​នាក់​ហើយ​ នៅ​ពេល​ដែល​សន្និសីទ​អន្តរ​ជាតិ​មួយ​គ្រោង​ធ្វើ​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ ដើម្បី​បញ្ចប់​ជម្លោះ​ហាក់​ដូច​ជា​ពុំ​ទាន់​អាច​ទៅ​រួច ។​

យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា​ ចំនួន​អ្នក​ស្លាប់​តាំងពី​ដើម​ខែ​មីនា​ ឆ្នាំ​២០១១​ ពេល​ចាប់​ផ្តើម​ការ​បះ​បោរ​ប្រឆាំង​របប​ប្រធានា​ធិបតី​ស៊ីរី​ លោក​ បាចា​អាល់​ អាសាដ​ មក​បាន​ឡើង​នា​ពេល​នេះ​ដល់​ជាង​១០០.០០០​នាក់​ហើយ​ នៅ​ពេល​ដែល​សន្និសីទ​អន្តរ​ជាតិ​មួយ​គ្រោង​ធ្វើ​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ ដើម្បី​បញ្ចប់​ជម្លោះ​ហាក់​ដូច​ជា​ពុំ​ទាន់​អាច​ទៅ​រួច ។​

ដោយ​សារ​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​សភាព​ការណ៍​ ប្រទេស​រុស្ស៊ី​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​បុគ្គ​លិក​យោធា​របស់​ខ្លួន​ពី​ស៊ីរី​ ដែល​បុគ្គលិក​យោធា​ទាំង​នោះធ្វើ​ការ​នៅ​កំពង់​ផែ​ TARTOUS ។​ ចំណែក​សហរដ្ឋ​អាមេរិក​វិញ​ពុំ​ជឿ​ថា​ សន្និសីទ​អន្តរ​ជាតិ​មួយ​ហៅ​ហ្សឺណែវ​-២​អាច​រៀបចំ​ធ្វើ​បាន​ក្នុង​ខែ​កក្កដា​ឡើយ​ ហើយ​ពេល​នេះ​បដិសេធ​មិន​លើក​ឡើងពី​កាលប​រិច្ឆេទ​មួយ​ជា​ការ​បំផ្លាញ​បន្តិច​ថែម​ទៀត​នូវ​ក្តី​សង្ឃឹម​ដែលអាច​រក​ឃើញ​ដំណោះស្រាយ​នយោ​បាយ​មួយ​នៃ​ជម្លោះ​ ។​

យោងតាម​តុល្យ​ការ​ថ្មី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ស៊ីរី​លម្អៀង​ទៅ​ពួក​ឧទ្ទាម OSDH ថា​ជម្លោះ​នៅ​ស៊ីរី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​១០០.១៩១​នាក់ ហើយ​តាំង​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១១​ ជា​ពេល​ចាប់​ផ្តើម​ការ​បះ​បោរ​ ដែល​ក្លាយ​ទៅ​ជា​សង្គ្រាម​ស៊ីវិល​មក ។​ ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​ជន​ស៊ីវិល​៣៦.៦៦១​នាក់​ ពួក​ឧទ្ទាម១៨.០៧២​នាក់​ និង​សមាជិក​នៃ​កង​កម្លាំង​រដ្ឋាភិបាល​២៥.៤០៧​នាក់​ ៕​