ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​អ៊ែរ​​បាស​​ធុន​​A330​​បាន​ផ្ទុះ​ម៉ាស៊ីន​​ប៉ុន្តែ​អ្នក​​ដំណើរ​​មាន​សុវត្ថិ​ភាព​​

11 ឆ្នាំ មុន

​ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា​ផ្សាយ​ថា មាន​ឧប្បត្តិហេតុ​​យន្ត​ហោះ​អ៊ែរ​បាស​ធុន A330 ផ្ទុក​​អ្នក​ដំណើរ​ចំនួន​៣២៥​នាក់​​ចេញ​ពីអាកាស​យាន​ដ្ឋាន​ម៉េន​ឆេ​ស្ទ័រ ចក្រភព​អង់​គ្លេស ​​ឆ្ពោះ​ទៅ​​សាធារណ​រដ្ឋ​​ដូមីនិក​ បាន​ផ្ទុះ​​ម៉ាស៊ីន​​ ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​​ ។

តាម​របាយ​ការណ៍​បញ្ជាក់​ថា យន្ត​ហោះ​​ខាង​លើ​​ជា​របស់​ក្រុម​ហ៊ុន​​​អាកាស​យាន​ដ្ឋាន​​ដឹ​ថូ​ម៉ាស​ឃុក ​​ក្នុង​ជើង​ហោះ​ហើរ​ TCX314 បាន​ជួប​​ឧប្បត្តិ​ហេតុ​​ដោយ​ម៉ាស៊ីន​​ផ្នែក​ខាង​ស្តាំ​ផ្ទុះ​​ បង្ក​ឱ្យ​​យន្ត​ហោះ​​មិន​អាច​ដំណើរ​ការ​បាន ។ យន្ត​ហោះ​បាន​បើក​បរ​ក្នុង​​លក្ខណៈ​ផ្អៀង​​ពី​ផ្នែក​​ម្ខាង​ទៅ​ផ្នែក​​​ម្ខាង​ទៀត​​ ហើយ​អាកាស​យាន​​ិក​​ព្យាយាម​​គ្រប់​គ្រង​​លើ​​ប្រព័ន្ធ​បញ្ជា​ នៅ​ពេល​នោះ​​​ម៉ាស៊ីន​​បាន​ផ្ទុះ​​ឡើង​ បន្ទាប់​មក​​​ក្រុម​សង្គ្រោះ​បន្ទាន់​​ឆ្ពោះ​​ទៅ​​ពន្លត់​អគ្គិភ័យ​​ និង​យក​យន្ត​ហោះ​​ទៅ​រក្សា​ទុក​នៅ​​កន្លែង​​​ជួស​ជុល​ ។

​​គួរ​បញ្ជាក់ថា ​​​ហេតុ​ការណ៍​នេះ​គ្មាន​​អ្នក​ដំណើរ​​ ឬ​អាកាស​យានិក​​ណា​ម្នាក់​​រង​គ្រោះ​ទេ ។ ក្រុម​​ហ៊ុន​​អាកាស​ចរណ៍​សម្តែង​អំណរ​គុណ​ដល់​អ្នក​ដំណើរ​​ដែល​មាន​ភាព​​អត់​ធ្មត់​​ ក្នុង​ការ​រង់​ចាំ​​ជើង​ហោះ​ហើរ​​​​ថ្មី​ ដោយ​ក្រុម​ហ៊ុន​​បាន​ផ្ទេរ​​​ទៅ​យន្ត​ហោះ​​​​មួយ​គ្រឿង​ទៀត ៕