ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មន្ត្រី ៖ គាំទ្រ​ទិវា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀ.ន​

11 ឆ្នាំ មុន

ពិត​មែន​តែ​គេ​ឃើញប៉ូលិស ប៉េអឹម​ និង​ស​មត្ថកិច្ចផ្សេង​ទៀត​បង្ក្រាបបោស​សំអាត​ប្រមែ​ប្រមូល​ចាប់ឃាត់​ ខ្លួនអ្នកប្រើ​ប្រាស់​គ្រឿង​ញៀន និង​អ្នក​ជួញដូរ​​​ទាំង​ទ្រង់​​ទ្រាយ​​ធំ​ និងទ្រង់​ទ្រាយ​តូច ដើម្បី​​លុប​​បំបាត់​ចរា​ចរ​គ្រឿងញៀ.ន​​នៅ​កម្ពុជា​យ៉ាង​ណា​ក៏ដោយ ក៏​បញ្ហា​​​គ្រឿង​ញៀន​នេះ​នៅ​តែមាន​​ចរាចរ​ និង​ស្មុគស្មាញ​ដដែល… នៅ​​ថ្ងៃទី​២៧ មិថុនា ​២០១៣ ជាទិវា​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀ.ន​

ពិត​មែន​តែ​គេ​ឃើញប៉ូលិស ប៉េអឹម​ និង​ស​មត្ថកិច្ចផ្សេង​ទៀត​បង្ក្រាបបោស​សំអាត​ប្រមែ​ប្រមូល​ចាប់ឃាត់​ ខ្លួនអ្នកប្រើ​ប្រាស់​គ្រឿង​ញៀន និង​អ្នក​ជួញដូរ​​​ទាំង​ទ្រង់​​ទ្រាយ​​ធំ​ និងទ្រង់​ទ្រាយ​តូច ដើម្បី​​លុប​​បំបាត់​ចរា​ចរ​គ្រឿងញៀន​​នៅ​កម្ពុជា​យ៉ាង​ណា​ក៏ដោយ ក៏​បញ្ហា​​​គ្រឿង​ញៀន​នេះ​នៅ​តែមាន​​ចរាចរ​ និង​ស្មុគស្មាញ​ដដែល… នៅ​​ថ្ងៃទី​២៧ មិថុនា ​២០១៣ ជាទិវា​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ នឹង​​ចូល​​មក​ដល់​ តើ​អ្នក​យល់​ឃើញ​យ៉ាង​ណា​​ចំពោះ​ទិវា​ប្រឆាំងគ្រឿងញៀន​នេះ? ​​តើ​អ្នក​មាន​គោល​បំណង​ចង់​លុប​បំបាត់​គ្រឿង​ញៀន​​ចោល​ឱ្យ​អស់​ដែរ​ទេ?

​លោកចាន់ វាន្នី ជា​ជំនួយ​ការ​​មេធាវី​បាន​យល់​ឃើញថា  ទិវា​ប្រឆាំង​គ្រឿង​ញៀន គឺ​ល្អ ពីព្រោះ​វា​​ជួយ​ពញ្ញាក់​​ដល់​មន្ត្រី​អនុ​វត្ត​ច្បាប់ ឬ​មន្ត្រី​សមត្ថ​កិច្ច​បង្ក្រាប​​គ្រឿង​ញៀន​​ឱ្យ​បង្កើន​​ធ្វើការ​ទប់ស្កាត់ និង​​ចុះ​​ទៅ​បង្ក្រាប​​ ដើម្បី​លុបបំបាត់​​ឱ្យ​អស់​​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លើស​ពី​នេះ​លោកចាន់ វាន្នី មាន​គោលបំណង​ចង់​លុបបំបាត់​គ្រឿង​ញៀន​ចោល​ឱ្យ​អស់​ ដោយ​សារ​គ្រឿង​ញៀន​បាន​បំផ្លាញ​សង្គម​ខ្មែរ​ ពោល​គឺ​យុវវ័យ​ភ្លើត​ភ្លើន​សេព​គ្រឿងញៀន​​បាន​ធ្វើឱ្យ​ភ្លេច​​ការ​សិក្សា និង​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ឪពុក​ម្តាយ ហើយ​បាន​ធ្វើ​ឱ្យ​សង្គម​អសន្តិ​សុខផង​ដែរ។

ចំណែក​និស្សិត ជួន សូនី សិក្សា​នៅ​សាកល​វិទ្យា​ល័យភូមិន្ទ​ភ្នំពេញ ផ្នែក​ចិត្ត​វិទ្យា​បាន​​និយាយ​ថា ​ទិវា​ប្រឆាំង​គ្រឿង​ញៀន​គឺ​រំលឹក​ឡើង​ ដើម្បីពញ្ញាក់​​ដល់​ប្រជា​ពល​រដ្ឋខ្មែរ ចៀសវាងការ​​ប្រើ​ប្រាស់​គ្រឿង​ញៀន ពីព្រោះ​គ្រឿង​ញៀន​បាន​ប៉ះ​ពាល់​​ដល់​សង្គម​ខ្មែរ​ដែលជា​ហេតុ​កើត​មាន​ក្រុម​បង​ធំ​  បងតូច ក្មេង​​ទំនើង​ប៉ះ​ពាល់​​សណ្តាប់​ធ្នាប់ ឬ​អសន្តិ​សុខសង្គម។

លោក​យិន គិរី ​នាយ​រង​​លេខា​ធិការ​​ដ្ឋាន​ ស្នង​ការ​ដ្ឋាន ប្រភព​​កម្លាំង​នៃបញ្ជា​ការ​ដ្ឋានកង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​​ប្រទេស​បាន​លើក​ឡើងថា ​បញ្ហា​គ្រឿង​ញៀន​ គឺ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​​នៅក្នុងតំបន់​​អាស៊ាន​​ទាំង​អស់ ។ សម្រាប់​​កម្ពុជា​​ដែល​បាន​បង្កើត​ទិវា​ប្រឆាំង​គ្រឿង​ញៀន​​នេះឡើង ខ្ញុំគាំទ្រ​ និង​​សូម​លើក​​ទឹក​ចិត្ត​​ដល់​អ្នក​​បង្កើត​ទិវា​នេះ ពីព្រោះ​គ្រឿង​ញៀន​​បាន​ធ្វើឱ្យ​សង្គម​​ជាតិ​ជួប​បញ្ហា​ជា​ច្រើន​ អ្នក​ដែល​​បាន​ប្រើ​ប្រាស់​វា​​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព សណ្តាប់​ធ្នាប់​សង្គម សេដ្ឋកិច្ច និងធ្វើ​​ឱ្យ​​កើត​មាន​​​បទ​ល្មើស​ជា​ច្រើន​ដោយសារគ្រឿង​ញៀន។

លោក​វេជ្ជបណ្ឌិត មាស វីរិទ្ធិ ​ប្រធាន​មន្ទីរ​ពិសោធន៍​គ្រឿងញៀន​ និងជាអគ្គ​លេខាធិការ​​រង​​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​បាន​បង្ហាញ​ប្រាប់​ទស្សនា​វដ្តី​មហាគ្រួសារ​ថា ទិវា​​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិត​ជា​មាន​សារ​សំខាន់​ណាស់ ចំពោះ​​ប្រទេស​កម្ពុជា ​ដោយ​យើង​សង្កេត​ឃើញអាជ្ញា​ធរ​ពាក់​ព័ន្ធ​​បាន​ធ្វើការ​​ផ្សព្វផ្សាយ​​​អប់រំជាច្រើន​ឱ្យ​ប្រជា​​ពល​រដ្ឋយល់​ដឹង​កាន់តែ​ច្បាស់​ពីផល​ប៉ះ​ពាល់​​គ្រឿង​ញៀន​នេះ ។

​ប្រទេស​​កម្ពុជា​មិន​មែន​ជា​អ្នក​ផលិត​​គ្រឿងញៀន​ឡើយ ហើយ​ចំពោះ​​ការ​ប្រើ​ប្រាស់​វិញ គឺ​ពល​​រដ្ឋជា​អ្នក​រងគ្រោះ​ទៅ​វិញ​​ទេ ដោយ​សារ​តែពួក​គាត់​មិន​ទាន់​យល់​​ច្បាស់​លាស់​ពី​ផល​អវិជ្ជ​មាន​មក​លើ​សុខភាព និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ខួរ​ក្បាល និង​ផលប៉ះ​ពាល់​​សង្គម​ ដូច្នេះ​ប្រសិន​​បើ​ពួកគាត់​យល់​ច្បាស់​ពី​ផល​​វិបាក​​នៃ​គ្រឿងញៀន​​ យើង​នឹងអាច​​លុបបំបាត់​បាន​ហើយ៕