រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិបរទេសសង្ស័យបែកថ្នាំដោះអាវដើរអុកឡុកផ្អើលគេឯង ត្រូវសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅនាយកដ្ឋានអន្តោប្រវេសន្ត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៤៦នៅចំណុចម្តុំផ្សារកណ្តាល ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅម្តុំផ្សារកណ្តាលបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចថា មានបុរសជនជាតិបរទេសម្នាក់សង្ស័យបែកថ្នាំអត់មានស្លៀកខោអាវនោះទេ បានដើរកណ្តាលផ្លូវ និងអុកឡុកគេឯងទើបកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនយកទៅនាយកដ្ឋានអន្តោប្រវេសន៏ដើម្បីបញ្ជូនទៅកាន់ប្រទេសដើមវិញ ។
លុះពេលសមត្ថកិច្ចនាំជនបរទេសខាងលើទៅដល់ទីស្នាក់ការអន្តោប្រវេសន្ត បែរជាសមត្ថកិច្ចមិនចង់ទទួល ដោយបានបិទភ្លើងរួចដើរចេញទៅអង្គុយនៅខាងក្រៅបាត់ បានប្រមាណជិតកន្លះម៉ោងទើបព្រមទទួល
យកជនបរទេសនោះយកទៅខាងក្នុង ៕
ចែករំលែកព័តមាននេះ