ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករងគ្រោះដោយសារមី.នថយចុះនៅកម្ពុជា

2 ម៉ោង មុន

ទិន្នន័យ​ផ្លូវការ​មួយ​បាន​បង្ហាញ កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​ជន​រង​គ្រោះ​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​៦​ភាគរយ ក្នុង​រយៈពេល​៩ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៦​។

អាជ្ញាធរ​មីន​កម្ពុជា (CMAA) បានឱ្យ​ដឹង​ថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ប្រទេស​កម្ពុជា​មាន​ករណី​ជន​រង​គ្រោះ​ចំនួន ៣២ នាក់ ដែល​ចំនួន​នេះ​បាន​ថយ​ចុះ​ពី​៣៤ នាក់ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ប្រភព​បាន​បង្ហាញ​ថា គិត​មក​ទល់​ពេល​នេះ ក្នុងឆ្នាំនេះ​មាន​មនុស្ស ៧​នាក់​បាន​ស្លា​.​ប់ ១៧ នាក់​រង​របួស និង​៨​នាក់​ទៀត​ត្រូវ​កាត់​អវយវៈ ដោយសារ​ការ​ផ្ទុះ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ​មាន​បុរស​២២​នាក់ ក្មេង​ប្រុស​៦​នាក់ ស្ត្រី​២​នាក់ និង​ក្មេង​ស្រី ២ នាក់​។

ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​មីន​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​ជា​កេរដំណែល​នៃ​ជម្លោះ​ប្រដាប់​អាវុធ​រយៈពេល​៣ ទសវត្សរ៍ ដែល​បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ​១៩៩៨ ។ គេ​ប៉ាន់​ប្រមាណ​ថា មាន​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​ពី ៤ ទៅ ៦​លាន​គ្រាប់ ត្រូវ​បាន​បន្សល់​ទុក​។

ទិន្នន័យ​ពី​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញ​ថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែកញ្ញា ឆ្នាំ​២០២៦ គ្រាប់​ទាំងនេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​១៩.៨៥២ នាក់ និង​បណ្តាល​ឱ្យ​មនុស្ស ៤៥.៣០៥ នាក់​ផ្សេង​ទៀត​រង​របួស ឬ​ត្រូវ​កាត់​អវយវៈ ប៉ុន្តែ​កម្ពុជា​ប្តេជ្ញា​បោសសំអាត​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០៣៥ ៕