ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិង្សាជាបន្តបន្ទាប់នៅបារាំង៖ បណ្តាប្រទេសនានាផ្ញើសារព្រមាន និងប្រកាសអាសន្នដល់ពលរដ្ឋខ្លួន

1 ម៉ោង មុន

ប្រទេស​បារាំង ៖ បន្ទាប់​ពី​បាតុកម្ម​ពោរពេញ​ដោយ​ហិង្សា​នៅ​បារាំង​ កាលពី​ថ្ងៃ​ទី​១៧​ តុលា ប្រទេស​ជា​ច្រើន កាលពី​ថ្ងៃ​ទី​១៩​តុលា​ អំពាវនាវ​ដល់​ពលរដ្ឋ​ពួក​គេ​ទៅ​បារាំង​ឲ្យ​ប្រុង​ប្រយ័ត្ន​ ។ ​ប្រទេស​ទាំងនោះ​ លើក​ឡើងជា​ពិសេស​ ពី​ការ​ធ្លាក់​ចុះ​នៃ​លក្ខ ខណ្ឌ​សន្តិសុខ ​។

​

ប្រទេស​អ៉ី​តា​លី​​ក្នុង​សារ​មួយ​ចេញ​ កាលពី​ថ្ងៃ​ទី​១៧ ​តុលា បាន​ស្នើ​ដល់​ពលរដ្ឋ​ខ្លួន​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​បារាំង ឲ្យ​ចុះ​ឈ្មោះ​​ក្នុង​បណ្ដាញ​វ៉ែ​ប​សាយ​មួយ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ ។ ប្រទេស​នេះ ​បាន​ស្នើ​ដល់​ពលរដ្ឋ​ខ្លួន​​ចៀសវាង​កុំទៅ​កាន់​​កន្លែង​មានការ​ប្រមូលផ្ដុំ​មនុស្ស​ធំ​ៗ ហើយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ ។

ចំណែក​ក្រសួងការបរទេស​អា​ល្លឺ​ម៉ង់ បាន​បង្កើត​ព្រឹត្តិ​ប័ត្រ​ព័ត៌មាន​ និង​សន្តិសុខ​សម្រាប់​បារាំង ដែល​កាលពី​ថ្ងៃ​ទី​១៨ ​តុលា​ គូសបញ្ជាក់​​ថា បាតុកម្ម​ថ្មី​ៗ​ទៀត​​និង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​ជាយថាហេតុ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ។ ក្រសួងការបរទេស​អា​មេ
​រិ​ក ​ក៏​ណែនាំ​ផង​ដែរ​ នា​ថ្ងៃ​ទី​១៩​ តុលា ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​ចៀសវាង​​កុំទៅ​កាន់​បណ្ដា​តំបន់​មាន​បាតុកម្ម​នៅ​បារាំង ហើយ​ក៏​អំពាវ​នាវ​ដែរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ករណី​ស្ថិត​នៅ​ក្បែរ​កន្លែង​មានការ​ប្រមូលផ្ដុំ​មនុស្ស​ធំ​ៗ​ ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​អាន​ឌី​ប៊​ន​​ហាម​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដោយ​វាយតម្លៃ​ថា​ អំពើ​ហិង្សា​ដែល​កើត​មាននៅ​បារាំង មិន​អាច​ទទួលយក​បាន​ឡើយ ​។ លោក​អំពាវនាវ​ដល់​បណ្ដា​ពលរដ្ឋ​អង់គ្លេស​ស្ថិត​នៅ​បារាំង ឲ្យ​តាមដាន​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ។ ប្រទេស​ឆេ​ក​ ក៏​បញ្ជូន​សារ​មួយ​ដល់​ពលរដ្ឋ​ខ្លួន​ស្ថិត​នៅ​បារាំង ចៀសវាង​កុំ​ចូលរួម​ក្នុង​បាតុកម្ម ក្នុង​ការ​ដើរ​ហែ​ក្បួន​ និង​ក្នុង​ការ​ប្រមូលផ្ដុំ​មនុស្ស​នានា​ ។ ប៉ូ​ឡូញ​ក៏​ស្នើ​ដល់​ពលរដ្ឋ​ខ្លួន​ចៀសវាង​កុំទៅ​ក្បែរ​បាតុកម្ម​ដែរ​ ។ ហូ​ឡង់​បាន​ចេញ​ការ​ណែនាំ​ប្រហាក់ប្រហែល​គ្នា​នេះ​ចំពោះ​ពលរដ្ឋ​ខ្លួន​នៅ​បារាំង ។ ហូ​ឡង់​ក៏​ដូច​ជា​ដា​ណឺ​ម៉ាក់ ស៊ុ​យ​អែ​ត ហ្វាំ​ង​ឡង់​និង​ន័​រ​វែ​សបាន​ចេញ​ការ​ណែនាំ​ប្រហាក់ប្រហែល​គ្នា​នេះ​។

​

ក្រសួងការបរទេស​ចិន ​និង​ស្ថានទូត​ចិន​ប្រចាំ​បារាំង អំពាវនាវ​ដល់​ពលរដ្ឋ​ចិន ​ស្ថិត​នៅ​បារាំង​ឲ្យ​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន ចៀស​វាង​កុំទៅ​កាន់​បណ្ដា​តំបន់​បាតុកម្ម​ ។ បាតុកម្ម​រ៉ាំ​​រ៉ៃ​នៅ​បារាំង​តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ចាប់ពី​បាតុកម្ម​របស់​សិស្ស​វិទ្យាល័យ និស្សិត ពួក​អាវ​លឿង​រហូត​ដល់​បាតុកម្ម​ប្រឆាំង​ទំនិញ​ឡើងថ្លៃ កាលពី​ថ្ងៃ​ទី​១៧ ​តុលា​ បាន​ប្រែ​ក្លាយជា​ការ​បះបោរ ការ​វាយ​កម្ទេច ដុត​បំផ្លាញ ​និង​ប្លន់​យក​របស់របរ​យ៉ាង​អានា​ធិ​ប​តេ​យ្យ ​ដែល​អាជ្ញាធរ​បារាំង​ចេញ​ការ​ព្រមាន​ពិការ​បង្ក្រាប ​បើ​មាន​អំពើ​ហិង្សា​បែប​នោះ​ទៀត​ ។ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៩​ តុលា​ ថា អា​មេ​រិ​ក​ក៏​អាច​ផ្ទុះ​បាតុកម្មហិង្សា​ដុត​បំផ្លាញ​ដូច​នៅ​បារាំង​ដែរ​ ក្នុង​ករណី​គណបក្ស​លោក​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ ​៕