ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ម្នាក់​ ក្រោយ​លួ.ច​ខ្សែភ្លើង​ពី​ក្រុមហ៊ុន​កិន​ថ្ម​មួយ​កន្លែង

4 ម៉ោង មុន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ខ្សែភ្លើង​ពី​ក្រុមហ៊ុន​កិន​ថ្ម​មួយ​កន្លែង​ដែល​ក្ស័យធន ហើយ​ក៏​ជិះ​ម៉ូតូឌុប​ខ្សែភ្លើង​ ចៃ​​ដ​ន្យ​អាក្រក់​បាន​ជួប​ជាមួយ​កម្លាំង​នគរបាល​កំពុង​តែ​ល្បាត​តាម​មូលដ្ឋាន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​ខ្សែភ្លើង​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ក្នុងភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ស៊ឹម សាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កាប់​ទូក ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុន​ពេល​ឃាត់ខ្លួន ​ជនសង្ស័យ​បាន​គឺ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ឃុំ​អូរ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​ឃុំ​ព្រៃ​រំដួល បាន​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន និង​តំបន់​ងាយ​រង​គ្រោះ លុះ​ពេលធ្វើការ​ល្បាត​ដល់ ចំណុច​ក្នុងភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច បានឃើញ​ជនសង្ស័យ​ម្នាក់ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​(VIVA )​ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ដឹក​ខ្សែភ្លើង​ចំនួន​១​កា​តេ​(​មួយ​កា​រ៉ុ​ង​)​។

ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ក៏​បាន​ឃាត់​ជនសង្ស័យ ហើយ​យក​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្សែភ្លើង​ដែល​ខ្លួន​ដឹក​គឺ​បាន​ធ្វើ​សកម្មភាព​លួច​នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​កិន​ថ្ម យីហោ ភ្នំពេញ ហ្ស៊ី​ ឡុ​ង​(​ក្រុមហ៊ុន​ក្ស័យធន​) ស្ថិត​នៅ​ក្នុងភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ជាមួយ​បក្ខពួក​ម្នាក់​ទៀត​មាន ឈ្មោះ ធី ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង រស់នៅ​ម្ដុំ​ផ្សារ​ត្រពាំង​ក្រឡឹង (​បាន​រត់គេច​ខ្លួន​បាត់​ហើយ​) ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​នគរបាល​បាន​ធ្វើការ​ដកហូត​សម្ភារៈ​ម៉ូតូ​១​គ្រឿង ម៉ា​កវី​វ៉ា (VIVA) ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ​ខ្សែភ្លើង​ដុត​រួច​ទម្ងន់​២០​គីឡូក្រាម​។ ស្រាប់តែនៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ នេះ មានឈ្មោះ HUANG JIANCHUN ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​កិន​ថ្ម ភ្នំពេញ ហ្ស៊ី​ ឡុ​ង បាន​មក​ដាក់​ពាក្យបណ្តឹង​ជនសង្ស័យ​ខាងលើ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​។​ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ខ្សែភ្លើង​ដែល​ដុត​រួច​ចំនួន​២០​គីឡូ​ជូន​ឈ្មោះ HUANG JIANCHUN វិញ​រួចរាល់​ហើយ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង ជា​មធ្យោបាយ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕