ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ ៤នាក់​ រង​របួស​ធ្ងន់​ក្នុង​ករណី​២ផ្សេង​គ្នាក្នុង​យប់​តែមួយ​នៅ​​ក្រុង​កំពង់​ចាម​

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម​ ៖ យុវ​ជន​ ៤នាក់​ បាន​រង​របួស​ធ្ងន់​ក្នុង​ករណី​ ២ផ្សេង​គ្នា​ ក្នុង​ក្រុង​កំពង់​ចាម​ ដែល​ករណី​ទី​១​ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ប្រមាណ​ ១២​យប់កណ្តាល​អាធ្រាត្រ​​​ ថ្ងៃទី២៦​ មិថុនា​ ២០១៣​ នៅ​ចំណុច​សណ្ឋាគារ​ ៧មករា​ ក្នុង​សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ខណៈដែល​យុវ​ជន​ ២នាក់​ ត្រូវ​​ក្មេង​ទំនើង​ ១ក្រុម​ មាន​គ្នា​ជា​ច្រើន​នាក់

ខេត្ត​កំពង់ចាម​ ៖ យុវ​ជន​ ៤នាក់​ បាន​រង​របួស​ធ្ងន់​ក្នុង​ករណី​ ២ផ្សេង​គ្នា​ ក្នុង​ក្រុង​កំពង់​ចាម​ ដែល​ករណី​ទី​១​ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ប្រមាណ​ ១២​យប់កណ្តាល​អាធ្រាត្រ​​ ថ្ងៃទី២៦​ មិថុនា​ ២០១៣​ នៅ​ចំណុច​សណ្ឋាគារ​ ៧មករា​ ក្នុង​សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ខណៈដែល​យុវ​ជន​ ២នាក់​ ត្រូវ​​ក្មេង​ទំនើង​ ១ក្រុម​ មាន​គ្នា​ជា​ច្រើន​នាក់​ព្រួត​កាប់​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវ​ដឹក​ទៅសង្រ្គោះ​ភ្លាម​ៗ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។ ជន​រង​គ្រោះ​ទី​១​ ឈ្មោះ ទូច​ តុលា​ អាយុ​ ២០​ឆ្នាំ​ របួស​បែក​ក្បាល​ ទី២​ ឈ្មោះ លី ហៀង​ អាយុ​ ១៩​ឆ្នាំ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​ស្រក​ ឃុំ​ស្រក​ ស្រុក​កំពង់​សៀម​ ។

ដោយ​ឡែក​ករណីទី២​ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោងជាង​ ២​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ នៅ​ចំណុច​ក្បាល​ស្ពាន​គី​ហ្ស៊ូណា​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ក្រុង​កំពង់​ចាម​ ហេតុ​ការណ៍​ក្មេង​ទំនើង​ ១ក្រុម​ ជិះ​ម៉ូតូ ៧គ្រឿង​ ធ្វើស​កម្ម​ភាព​កាប់​ទៅលើ​យុវ​ជន​ ២នាក់​ ​ខណៈដែលពួក​គេ​ជិះ​ម៉ូតូចេញ​ពី​ក្លិប​ហ្គោល ស្ថិត​ក្នុង​ភូមិ​ស្នាយ​ ម្តុំ​ទន្លេ​អ៊ុំ​ សង្កាត់​សំបួរ​មាស​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ។ យុវ​ជន​រង​គ្រោះ​ទី១​ ឈ្មោះ រ៉ រ៉ាហ្វា​ អាយុ​ ១៧​ឆ្នាំ​ និង​ទី២​ ឈ្មោះ ដា​ បញ្ញា​ អាយុ​ ១៧​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​ក្បាល​អូរ​ ឃុំ​គ​ ស្រុក​ត្បូង​ឃ្មុំ​ ៕