ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ២គ្រឿង​ ព្រលះ​គ្នា​លាន់​ដូច​រន្ទះ​​គាប​ក្បាល​ជាប់​គ្នា របួស​ធ្ងន់​ស្រាល​ ៤នាក់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​​ ៖ បុរស​ម្នាក់​បានគាប​ជាប់ក្នុង​​រថ​យន្ត​រង​របួសធ្ងន់​ និង​មនុស្ស​ ៣នាក់​ ទៀត​របួស​ស្រាល​ ខណៈ​ដែល​រថ​យន្ត​តូពិក​​ ១គ្រឿង​ ពណ៌​ទឹក​ប៊ិច​ ដឹក​ផ្លៃ​ឈើ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ភូមិ​ស្នោ​២​ ក្នុង​សង្កាត់​សុព័រណ៍​ទេព​ ក្រុង​ច្បារ​មន​ ក៏​បាន​បុក​ចំពី​មុខ​

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​បានគាប​ជាប់ក្នុង​​រថ​យន្ត​រង​របួសធ្ងន់​ និង​មនុស្ស​ ៣នាក់​ ទៀត​របួស​ស្រាល​ ខណៈ​ដែល​រថ​យន្ត​តូពិក​​ ១គ្រឿង​ ពណ៌​ទឹក​ប៊ិច​ ដឹក​ផ្លៃ​ឈើ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​ភូមិ​ស្នោ​២​ ក្នុង​សង្កាត់​សុព័រណ៍​ទេព​ ក្រុង​ច្បារ​មន​ ក៏​បាន​បុក​ចំពី​មុខ​ពេញ​​ទំហឹងជាមួយ​រថ​យន្ត​តួរីស​ ១គ្រឿង​ ដឹក​អុស​ ដែល​បើក​បញ្រ្ចាស់​ទិស​គ្នា​ បណ្តាល​ឱ្យ​រថ​យន្ត​ទាំង​ពីរ​គាបក្បាល​​ជាប់​គ្នាគាប​ជាប់​តៃ​កុងរថ​យន្ត​ដឹក​អុស​របួស​បាក់​ជើង​ស្តាំ​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​ ៤​ និង​ ៥០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ។

ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​រថ​យន្ត​ទាំង​ ២គ្រឿង​ សមត្ថ​កិច្ច​ជំនាញ​បាន​ធ្វើ​ការ​វាស់​វែង​ និង​យក​ទៅរក្សា​ទុក​នៅ​ការិយា​ល័យ​នគរ​បាល​ចរា​ចរណ៍​ខេត្ត​ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕