ចលនាពួកអាវកាក់លឿងស្នើលោកត្រាំកុំលូកដៃចូលកិច្ចការផ្ទៃក្នុង
ប្រទេសបារាំង ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោកJEAN YVES LE DRIAN កាលពីថ្ងៃទី៩ ធ្នូ បានស្នើដល់ប្រធានាធិបតីអាមេរិក…
ប្រទេសបារាំង ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោកJEAN YVES LE DRIAN កាលពីថ្ងៃទី៩ ធ្នូ បានស្នើដល់ប្រធានាធិបតីអាមេរិក…
ប្រទេសបារាំង ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោកJEAN YVES LE DRIAN កាលពីថ្ងៃទី៩ ធ្នូ បានស្នើដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកុំលូកដៃកកូរកាកាយ ចូលកិច្ចការផ្ទៃក្នុងបារាំង ក្រោយពីិអត្ថបទតាមTWITTER ថ្មីរបស់លោកត្រាំ ស្ដីពីចលនារបស់ពួកអាវកាក់លឿង។
កាលពីព្រឹកថ្ងៃទី៨ ធ្នូ លោកត្រាំសរសេរតាម TWITTER ថា កិច្ចព្រមព្រៀងស្ដីពីបរិយាកាសក្រុងប៉ារីស ពុំល្អឡើយសម្រាប់បារាំង។ បាតុកម្មនិងការបះបោរកើតមានក្នុងទូទាំងប្រទេសបារាំង។ លោកបន្តថា ពួកបាតុករនាំគ្នាស្រែកពាក្យថា យើងត្រូវការត្រាំ!។ រដ្ឋមន្ត្រីការបរទេសបារាំងធ្លាប់ធ្វើអត្ថាធិប្បាយរួចហើយ ពីចលនាតវ៉ារបស់ពួកអាវកាក់លឿង ដែលពីដំបូងមានប្រភពពីការបដិសេធមិនអនុវត្តការយកពន្ធខាងបរិស្ថានលើប្រេងឥន្ធនៈ។
ចំពោះពាក្យរបស់លោកត្រាំដែលថា ខ្ញុំឮសំឡេងនៅក្រុងប៉ារីសថា WE WANT TRUMP (យើងត្រូវការលោកត្រាំ) លោកJEAN YVESអះអាងថា ពួកអាវកាក់លឿងពុំធ្វើបាតុកម្មនិយាយភាសាអង់គ្លេសនោះទេ បើតាមខ្ញុំដឹង។ លោកចោទប្រកាន់ត្រង់ៗលើប្រធានាធិបតីអាមេរិកថា អះអាងបែបនោះព្រោះពឹងលើសេចក្ដីរាយការណ៍វីដេអូមួយ។
លោកបន្តថាបណ្ដារូបភាពដែលគេឃើញនៅសហរដ្ឋអាមេរិក ហើយក្នុងវីដេអូនេះគេស្ដាប់ឮពាក្យថា យើងត្រូវការត្រាំ ជារូបភាពដែលគេថតនៅទីក្រុងឡុងដ៏ ពេលលោកត្រាំទៅកាន់ទីនោះ។ សម្រាប់យើងពុំពឹងលើនយោបាយរបស់អាមេរិកទេ ហើយនិយាយដោយត្រង់ យើងចង់បានផ្ទុយពីនេះ។ ខ្ញុំនិយាយទៅកាន់លោកត្រាំហើយប្រធានាធិបតី លោក EMMANUEL MACRON ក៏និយាយទៅកាន់លោកត្រាំដូចគ្នាថា យើងពុំលូកដៃចូលក្នុងរឿងរ៉ាវទាំងឡាយរបស់អាមេរិក ដូច្នេះចូរទុកឲ្យយើងរស់នៅទៅតាមបែបផែនរបស់ប្រជាជាតិយើង។
សារព័ត៌មានរុស្ស៊ីជាច្រើនធ្លាប់បានទម្លាក់ការទទួលខុសត្រូវចំពោះអំពើហិង្សា លើបណ្ដាភ្នាក់ងារស៊ើបការណ៍អាមេរិក។ កាសែតROSSIISKAIA GAZETAសរសេរថា ការចុះខ្សោយរបស់លោកMACRON និងការសុំលាលែងជាយថាហេតុរបស់លោក បម្រើផលប្រយោជន៍របស់លោកត្រាំ។
តើចលនារបស់ពួកអាវកាក់លឿងជះឥទ្ធិពលអ្វីខ្លះ លើសេដ្ឋកិច្ចបារាំង? ទោះជាបាតុកម្មនាថ្ងៃទី៨ ធ្នូ ពុំសូវពុះកញ្ជ្រោល តែការព្រួយបារម្ភនៅតែមានខ្ពស់ សម្រាប់បណ្ដាតួអង្គសេដ្ឋកិច្ចនិងរដ្ឋាភិបាល ដែលលើកនាពេលនេះពីគ្រោះមហន្តរាយមួយ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោកBRUNO LE MAIREពេលចុះជួបបណ្ដាពាណិជ្ចករនៅក្រុងប៉ារីស ក្រោយថ្ងៃសៅរ៍ទី៤ នៃបាតុកម្មរបស់ពួកអាវកាក់លឿងថ្លែងថា នោះជាគ្រោះមហន្តរាយមួយ សម្រាប់សេដ្ឋកិច្ចរបស់យើង៕
ចែករំលែកព័តមាននេះ