ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាតូម៉ា​បើក​បុក​កាមរី​បាឡែន​ខ្ទេច​ទាំង​ ២គ្រឿង​ នៅ​រង្វង់​មូល​ចោម​ចៅ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​កាម​រី​បាឡែន​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​​ បាត់​ដំបង​ 2A-1919 បាន​បើក​បុក​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​រថ​យន្ត​កាតូម៉ា​ ១គ្រឿង​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ បណ្តោះអាសន្ន​-3921 កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​

រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ ២គ្រឿង​ បាន​រង​ការ​ខូច​ខាត​ ខណៈ​ដែល​រថ​យន្ត​កាម​រី​បាឡែន​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​​ បាត់​ដំបង​ 2A-1919 បាន​បើក​បុក​ចំ​ពី​មុខ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​រថ​យន្ត​កាតូម៉ា​ ១គ្រឿង​ ពណ៌ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ បណ្តោះអាសន្ន​-3921 កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ នៅចំណុច​រង្វង់​មូល​ចោម​ចៅ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ កែង​ផ្លូវ​ជាតិ​លេខ​៣​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ក្រោយ​កើត​ហេតុ​ រថ​យន្ត​ទាំង​ ២គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​ធ្វើ​ការ​វាស់​វែង​ និង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕