ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ហ្វី​ណូ​ទៅ​បុក​ម៉ូតូ​រីប៊ែល​ចត​ស្ងៀម​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​ខ្វាក់​ភ្នែក​ខាង​ស្តាំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ហ្វីណូ​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AA-2208 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​មុខ​ផ្ទះ​លេខ​៦E ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​រី​ប៊ែល​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BK-1007

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​ហ្វីណូ​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AA-2208 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​មុខ​ផ្ទះ​លេខ​៦E ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​រី​ប៊ែល​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1BK-1007 ដែល​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​របួស​ខ្វាក់​ភ្នែក​ខាង​ស្តាំ​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ១២​ និង​ ១៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៧​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ​ខណ្ឌ​ចំការ​មន​ ។ ក្រោយ​កើត​ហេតុ​ ស្រ្តីរង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្រ្គោះ​ភ្លាម​ៗ​នៅមន្ទីរ​ពេទ្យ​ ៕