ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ៣នាក់​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​បុរស​ម្នាក់​បា​នសម្រេច​ ជន​រង​គ្រោះ​បា.ញ់​ ៥គ្រាប់ គំរាម​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ ៣នាក់​ ជិះ​ម៉ូតូ​ ២គ្រឿង ដែល​ ១គ្រឿង​ ម៉ាក​ឌ្រីម​C110 ពណ៌​ខ្មៅ​ និង​ ១គ្រឿង​ទៀត​ម៉ាក​ស៊ុយ​សូគី​លេត​ ពណ៌​ខ្មៅ​ អត់​ចាំស្លាកលេខ​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ពី​បុរស​ម្នាក់បាន​សម្រេច​ ខណៈ​ដែល​គាត់​ដើរ​តាម​ផ្លូវ​មាន​គ្នា​ ៤នាក់​ ប្តី​ប្រពន្ធ​ ភ្លាមៗ​ជន​រង​គ្រោះ​បាន​បា.ញ់​គំរាម​ ៥គ្រាប់​ តែ​ជន​សង្ស័យ​បាន​បើក​ម៉ូតូ​គេច​បាត់​ដោយ​សុវត្ថិ​ភាព​ ។

រាជ​ធានី​ភ្នំពេញ ៖ ជន​សង្ស័យ​ ៣នាក់​ ជិះ​ម៉ូតូ​ ២គ្រឿង ដែល​ ១គ្រឿង​ ម៉ាក​ឌ្រីម​C110 ពណ៌​ខ្មៅ​ និង​ ១គ្រឿង​ទៀត​ម៉ាក​ស៊ុយ​សូគី​លេត​ ពណ៌​ខ្មៅ​ អត់​ចាំស្លាកលេខ​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ពាយ​ពី​បុរស​ម្នាក់បាន​សម្រេច​ ខណៈ​ដែល​គាត់​ដើរ​តាម​ផ្លូវ​មាន​គ្នា​ ៤នាក់​ ប្តី​ប្រពន្ធ​ ភ្លាមៗ​ជន​រង​គ្រោះ​បាន​បាញ់​គំរាម​ ៥គ្រាប់​ តែ​ជន​សង្ស័យ​បាន​បើក​ម៉ូតូ​គេច​បាត់​ដោយ​សុវត្ថិ​ភាព​ ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ១០​នាទី​ យប់​ថ្ងៃទី​២៦​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​ភោជនីយ​ដ្ឋាន​៦៣​ តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤​ កែង​ផ្លូវ​២៣៣​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី​២​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​​ ជន​រង​គ្រោះ​បា​នដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូទី​២​ ដើម្បី​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យដាក់​ទោស​តាម​ផ្លូវ​ច្បាប់​ ​៕