ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ធ្វើសកម្ម​ភាព​ឆក់​ទូរស័ព្ទ​ដៃពី​ស្រ្តី​ម្នាក់​​បាន​សម្រេច​ ​ត្រូវ​ប្រជា​ពល​រដ្ឋ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ស្មាស់​វី​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​​ជ័យ​ 1E-2259 បា​នធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ស្រ្តីម្នាក់បាន​សម្រេច​​ ខណៈ​ជិះ​ម៉ូតូ​ស្កុប​ពី​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BQ-5341 ជិះ​គ្នា​ ២នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩​ តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ស្មាស់​វី​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​​ជ័យ​ 1E-2259 បា​នធ្វើ​សកម្ម​ភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ស្រ្តីម្នាក់បាន​សម្រេច​​ ខណៈ​ជិះ​ម៉ូតូ​ស្កុប​ពី​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BQ-5341 ជិះ​គ្នា​ ២នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩​ តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ ។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៩​ និង​ ២៥​នាទី យប់​ថ្ងៃទី​២៦​ មិថុនា​ ២០១៣​ នៅ​ចំណុច​ខាង​ជើង​ផ្សារ​ ៧មករា​ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌ​ទួល​គោក​ ។

ជន​សង្ស័យ​ទី១​ ឈ្មោះ​ សឿន គឹម​សាន​ អាយុ​ ១៩​ឆ្នាំ​ ជា​សិស្ស​វិទ្យា​ល័យ​ឥន្រ្ទ​ទេវី​ ស្នាក់​នៅ​ផ្ទះ​លេខ​៥៩៨​ ផ្លូវ​លេខ​៦៦​A ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ទី២​ ឈ្មោះ​ ឆន​ កុសល​ អាយុ​ ១៧​ឆ្នាំ​ ជា​សិស្ស​វិទ្យា​ល័យ​ឥន្រ្ទ​ទេវីដូច​គ្នា​ ស្នាក់​នៅ​ផ្ទះ​លេខ​៣A ផ្លូវ​បេតុង​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។ ជន​សង្ស័យ​ទាំង​២​ ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​បឹង​កក់​ទី២​ ដើម្បី​ធ្វើ​ការ​សួរ​នាំ​បន្ត​ ៕