ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីយ៉ាន់​ដាយ​បើក​លឿន​បុក​ស្ពាន​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​សង្ស័យ​ស្រវឹង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ហុីយ៉ាន់​ដាយ​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ ដែល​ទើប​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​រេ​ចង្កូត​ចុះ​ឡើង​បន្ទាប់​មក​បុក​ស្ពាន​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​ ធ្លាក់​ចូល​ប្រឡាយ​ ប៉ុន្តែ​សំណាង​ល្អ​អ្នក​បើក​បរ​រួច​ជីវិត​ ។ គ្រោះ​ថ្នាក់​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥​ មិថុនា​ លើ​កំណាត់​ផ្លូវ​ជាតិ​

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ហុីយ៉ាន់​ដាយ​ដឹក​ដី​ធុន​យក្ស​មួយ​គ្រឿង​បើក​បរ​ដោយ​បុរស​ម្នាក់​ ដែល​ទើប​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ បោះ​ពួយ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​រេ​ចង្កូត​ចុះ​ឡើង​បន្ទាប់​មក​បុក​ស្ពាន​ក្រឡាប់​ផ្ងារ​ជើង​ច្រងាង​ ធ្លាក់​ចូល​ប្រឡាយ​ ប៉ុន្តែ​សំណាង​ល្អ​អ្នក​បើក​បរ​រួច​ជីវិត​ ។ គ្រោះ​ថ្នាក់​នោះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង​១១​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៥​ មិថុនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២​ ស្ថិតក្នុង​ភូមិ​សាស្ត្រ​ភូមិ​ស្រី​ស្នំ​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ។​

តាម​ប្រភព​ព័ត៌​មានបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4698 បើក​បរ​ដោយបុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ អាយុ​ជាង​៣០​ឆ្នាំ​ តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​ហួស​រង្វង់​មូល​ដី​ក្រហម​បាន​ចម្ងាយ​ជាង​១០០​ម៉ែត្រ ស្រាប់​តែ​រេ​ចង្កូត​ចុះ​ឡើង​ រួច​ក៏​ជ្រុល​ទៅ​បុក​ស្ពាន​ និង​ធ្លាក់​ពី​លើ​ស្ពាន​ក្រឡាប់​ចូល​ក្នុង​ប្រឡាយ​ទឹក​នៅ​ខាង​ស្តាំ​ដៃ​តែ​ម្តង ។​ សំណាង​ល្អ​មិន​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ដែល​សង្ស័យ​ថា​ស្រវឹង​នោះ​របួស​ ។​ក្រោយ​ពេល​កើត​ហេតុ​ សមត្ថ​កិច្ច​ចុះធ្វើ​ការ​វាស់​វែង​ និង​ស្ទូច​រថយន្ត​យក​ទៅរក្សា​ទុក​នៅ​ការិ​យាល័យ​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​ ៕​