ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​គ្រាប់បែក​ប្រឆាំង​ចៅ​ក្រម​​ម្នាក់​នៅ​ការ៉ា​​ជី ស្លា.ប់​7​នាក់​

11 ឆ្នាំ មុន

យោង​តាម​អាជ្ញា​ធរ​មូលដ្ឋាន​ថា ​មនុស្ស​យ៉ាង​តិច​៧​នាក់​បាន​ត្រូវស្លា.ប់​កាល​ពី​ថ្ងៃទី​២៦ មិថុនា ​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​សំដៅ​លើ​ចៅ​ក្រម​១​រូប​ដែល​ត្រូវ​របួស​ធ្ងន់​ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​​មាន​មនុស្ស​កុះ​ករ​មួយ​នៃ​​ទី​ក្រុង​ការ៉ា​ជី នា​ភាគ​ខាង​ត្បូង​​ប៉ាគីស្ថាន ។
គ្រាប់​បែក​បាន​ផ្ទុះ​ត្រូវ​ចំ​រថយន្ត​លោក​ MAQBOOL BAQIR ដែល​អម​ការ​ពារ​ដោយ​ប៉ូលិស ។ ​លោក​ MAQBOOL ​ជា​ចៅ​ក្រម​

យោង​តាម​អាជ្ញា​ធរ​មូលដ្ឋាន​ថា ​មនុស្ស​យ៉ាង​តិច​៧​នាក់​បាន​ត្រូវស្លាប់​កាល​ពី​ថ្ងៃទី​២៦ មិថុនា ​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​មួយ​សំដៅ​លើ​ចៅ​ក្រម​១​រូប​ដែល​ត្រូវ​របួស​ធ្ងន់​ នៅ​សង្កាត់​ពាណិជ្ជ​កម្ម​​មាន​មនុស្ស​កុះ​ករ​មួយ​នៃ​​ទី​ក្រុង​ការ៉ា​ជី នា​ភាគ​ខាង​ត្បូង​​ប៉ាគីស្ថាន ។
គ្រាប់​បែក​បាន​ផ្ទុះ​ត្រូវ​ចំ​រថយន្ត​លោក​ MAQBOOL BAQIR ដែល​អម​ការ​ពារ​ដោយ​ប៉ូលិស ។ ​លោក​ MAQBOOL ​ជា​ចៅ​ក្រម​សំខាន់​១​រូប​នៅ​តុលាការ​កំពូល​ខេត្ត​SIND ដែល​កាល​ពី​មុន​​លោក​ទទួល​​ខាង​​កិច្ច​ការភេរ​វ​កម្ម ។

អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​នៃ​ខេត្ត​SIND​ដែល​មាន​ក្រុង​​ការ៉ាជី ជា​ទី​​ប្រជុំ​ជន​និយាយ​ថា ​យោ​ងតាម​ព័ត៌​មាន​ដំបូងៗ​ ដែល​​ទទួល​​បាន​គឺថា​មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​ក្ន​ុង​នោះ​​មាន​សមា​ជិក​កង​ការពារ​ម្នាក់ ​។ លោក​MAQBOOL BAQIR ជាគោល​ដៅ​នៃការ​វាយ​ប្រហារ​ត្រូវរបួស​ធ្ងន់​​ ហើយ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ។ មនុស្ស​៩នាក់​ត្រូវ​របួស​​ដោយ​សារគ្រាប់​បែក​នេះ ​ដែល​ដាក​់​លើ​ម៉ូតូ​១​គ្រឿង​ចុច​ឱ្យ​ផ្ទុះ​ពីចម្ងាយ​ ។

យោង​តាម​ប្រភព​នានា​ថា​លោកចៅ​ក្រម​រូប​នោះ​ជាមនុស្ស​​ប្រកាន់​ភាព​ទៀង​​ត្រង់ និង​យុត្តិ​ធម៌ ​ហើយ​​មុន​នេះ​លោក​ធ្វើ​ការ​ក្នុង​តុលាការ​ ពិសេស​មួយ​ទទួល​រឿង​ទាក់​ទិន​ដល់​ភេរវ​កម្ម​ក្នុង​​ប្រទេស​មួយ​ដែល​​ពុក​រលួយ​បំផុត​ រួច​ជា​កន្លែង​មាន​ការ​​វា​យប្រហារ​​ភេរ​វកម្ម​ជា​ច្រើន ៕