ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​ហៅ​បុគ្គល​រស់នៅ​យ៉ាងណា​ថា​ជា​ជីវិត​ប្រសើរ​បំផុត?

6 ឆ្នាំ មុន

បណ្ឌិត​អ្នកប្រាជ្ញ​ក្នុងលោកពោល​ហៅ​បុគ្គល​ដែល​រស់នៅ​ដោយ​ប្រាជ្ញា​ថា​ជា​ជីវិត​រស់នៅ​ប្រសើរ​បំផុត​។ បុគ្គល​ច្រើន​ណាស់​ដែល​ប្រាថ្នា​ចង់បាន​ឱ្យ​ខ្លួន​មាន​អាយុ​វែង​ថា​ជា​របស់ប្រសើរ តែ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ប្រមាទ អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា​មិន​ប្រសើរ​ឡើយ ។ ធម្មតា​បុគ្គល​រស់នៅ​ដោយ​ឥត​ប្រាជ្ញា សូ​ម្បី​មាន​អាយុ​យឺនយូរ​រហូត​ដល់​១​រយ​ឆ្នាំ​ក្តី ក៏​ឥត​មាន​ប្រសើរ​អ្វី​តិចតួច ត្រង់​ការ​ដែល​គ្រាន់តែ​រស់នៅ​នោះ​ឡើយ…

បណ្ឌិត​អ្នកប្រាជ្ញ​ក្នុងលោកពោល​ហៅ​បុគ្គល​ដែល​រស់នៅ​ដោយ​ប្រាជ្ញា​ថា​ជា​ជីវិត​រស់នៅ​ប្រសើរ​បំផុត​។
បុគ្គល​ច្រើន​ណាស់​ដែល​ប្រាថ្នា​ចង់បាន​ឱ្យ​ខ្លួន​មាន​អាយុ​វែង​ថា​ជា​របស់ប្រសើរ តែ​ជីវិត​រស់នៅ​នៃ​បុគ្គល​នោះ​ដោយ​ភាព​ល្ងង់ខ្លៅ ដោយ​សេចក្តី​ប្រមាទ អ្នកប្រាជ្ញ​ទាំងឡាយ​ពោល​ថា​មិន​ប្រសើរ​ឡើយ ។

ធម្មតា​បុគ្គល​រស់នៅ​ដោយ​ឥត​ប្រាជ្ញា សូ​ម្បី​មាន​អាយុ​យឺនយូរ​រហូត​ដល់​១​រយ​ឆ្នាំ​ក្តី ក៏​ឥត​មាន​ប្រសើរ​អ្វី​តិចតួច ត្រង់​ការ​ដែល​គ្រាន់តែ​រស់នៅ​នោះ​ឡើយ តែបើ​បុគ្គល​រស់នៅ​ដោយ​ប្រាជ្ញា​វិញ កុំ​ថា​ឡើយ​រស់នៅ​១​រយ​ឆ្នាំ សូ​ម្បី​ត្រឹមតែ​២-៣​ថ្ងៃ​ប៉ុណ្ណោះ ក៏​គង់​ប្រសើរ​ជាង​។

សម​ដូច​ពុទ្ធភាសិត​ក្នុង​សហស្ស​វគ្គ គម្ពីរ​ធម្មបទ​ថា បុគ្គល​ណា​មានជីវិត​រស់នៅ​ដល់​ទៅ​១​រយ​ឆ្នាំ​ក្តី តែ​ជា​បុគ្គល​អាប់​ឥត​ប្រាជ្ញា ជា​អ្នក​មិន​ខ្ជាប់ខ្ជួន​ក្នុង​គុណធម៌​គឺ​សេចក្តី​ល្អ ជីវិត​រស់នៅ​តែ​១​ថ្ងៃ​របស់​អ្នក​ដែល​មាន​ប្រាជ្ញា មាន​សុចរិតធម៌​តាំង​មាំ​នៅ​ក្នុង​ខ្លួន​ហើយ ជីវិត​របស់​អ្នក​នោះ​ប្រសើរ​ជាង​។