ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​រ៉េ​ខាង​ជើង​ស្នើ​ឱ្យ​ដើរ​លើ​មា​គ៌​ា​សន្តិ​ភាព​ និង​ភាព​រុង​រឿង​រួម​63​ឆ្នាំ​ក្រោយ​សង្គ្រាម​កូរ៉េ​

11 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​កូ​រ៉េ​ខាង​ត្បូង​លោក​ CHUNG​ ​HONGWON កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ ស្នើ​ដល់​កូ​រ៉េ​ខាង​ជើង​ឱ្យ​បោះ​បង់​ចោល​មាគ៌ា​នៃ​ការ​ស្ថិត​នៅ​ឯ​កោ​ប្រកាន់​យក​មាគ៌ា​នៃ​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​នៅ​ឧប​ទ្វី​ប​កូរ៉េ​ ហើយ​ធ្វើ​ឱ្យ​ប្រជា​ជន​កូ​រ៉េ​ទទួល​ភាព​រុង​រឿង​ដូច​គ្នា​ ។ នាយក​រដ្ឋ​មន្ត្រី​កូ​រ៉េ​ខាង​ត្បូង​ថ្លែង​បែប​នេះ​ ក្នុង​ឱ​កាស​ខួប​លើក​ទី​៦៣​នៃ​ការ​ផ្ទុះ​សង្គ្រាម​កូរ៉េ​ (1950-1953) ។

ក្នុង​ពិធី​មួយ​នា​ខួប​ចាប់​ផ្តើម​សង្គ្រាម​កូ​រ៉េ​លោក​ CHUNG ថ្លែង​ថា​ សភាព​ការណ៍​ទាក់​ទិន​​ដល់​សន្តិ​សុខ​ជាតិ​នា​ពេល​បច្ចុ​ប្បន្ន​នេះ​ ក្នុង​ឋានៈ​ជា​ប្រទេស​តែ​មួយ​គត់​លើ​ពិ​ភព​លោក​ ដែល​នៅ​ពុះ​បំបែក​ជា​២​ នៅ​តែ​ធ្ងន់​ធ្ងរ​ជា​និច្ច​ ។ ជាង​៦​ទស​វត្ស​ហើយ​ ក្រោយ​សង្គ្រាម​កូ​រ៉េ​ គ្រួសារ​ភាគ​ច្រើន​ដែល​ព្រាត់​ប្រាស់​គ្នា​ដោយ​សារ​សង្គ្រាម​ ពេល​នេះ​រស់​នៅ​ដោយ​ពុំ​ដឹង​ថា​ តើ​សាច់​ញាតិ​គ្រួសារ​ បង​ប្អូន​ប្រុស​ស្រី​របស់​ពួក​គេ​នៅ​រស់​ឬ​អត់​ ។ លោក​អំពាវ​នាវ​ឱ្យ​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​រៀប​ចំ​ឱ្យ​មាន​ការ​ជួប​ជុំ​សាច់​ញាតិ​ដែល​ព្រាត់​ប្រាស់​គ្នា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

លោក​ CHUNG បន្ត​ទៀត​ថា​ សង្គ្រាម​កូរ៉េ​ពុំ​មែន​ជា​សង្គ្រាម​មួយ​ ដែល​ត្រូវ​ភ្លេច​ឬ​ជា​សង្គ្រាម​មួយ​ដែល​អាច​បំភ្លេច​បាន​ឡើយ​​ ។ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បណ្តា​អតី​ត​យុទ្ធ​ជន​ ។ លោក​មាន​ប្រសាសន៍​ថា​ ខ្ញុំ​នឹង​ធ្វើ​រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្ញុំ​ ដើម្បី​ការ​ពារ​យា៉ង​ម៉ឺង​មា៉ត់​នូវ​សេរី​ភាព​ និង​សន្តិ​ភាព​ដើម្បី​កុំ​ឱ្យ​ការ​ធ្វើ​ពលី​កម្ម​របស់​បណ្តា​អ្នក​ដែល​ស្លាប់​ ដើម្បី​ប្រ​ជា​ជាតិ​មាន​ការ​ខក​ចិត្ត​ ៕