កោះកុង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១លើកដែលកើតលើពីរនាក់ឪពុកកូន ខណៈកំពុងធ្វើដំណើរស្រាប់តែត្រូវរថយន្តក្រុងបុកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង១និង៤៥រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ។
សេចក្តីរាយការណ៍បានបន្តថា បង្កដោយរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានបុកម៉ូតូពីក្រោយ នៅចំណុចផ្លូវជាតិ៤៨ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងទិសដៅស្របគ្នាពីខាងកើតទៅលិច បណ្តាលឲ្យរងរបួសធ្ងន់ ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ កប ពៅ អាយុ៣២ឆ្នាំ និងកូនប្រុសម្នាក់អាយុ៤ឆ្នាំ រួមដំណើរជាមួយគ្នា ក្រោយមកក៏បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសារមានសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្ត ទៅពេទ្យត្រាត ប្រទេសថៃវិញ ៕

ចែករំលែកព័តមាននេះ