ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នគរបាល​​​ស្រុក​ម៉ាឡៃ​​ប្រគល់​​គ្រាប់​កាំ​ភ្លើង​​គ្រប់​ធុន​​​ដល់​CMAC

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ម៉ាឡៃ​ ​កាល​ពី​​ព្រឹក​ថ្ងៃទី​២៥ ​​មិថុនា​ ​​​​​មាន​ការ​ប្រគល់គ្រាប់យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ធុន​ចំនួន​៩​មុខ​ដល់​អង្គ​ភាព​ CMAC​ ប្រចាំ​ស្រុក​ម៉​ា​ឡៃ​ ដើម្ប​ី​យក​ទៅ​​​​កម្ទេច​ចោល​ ។​លោក​វរ​សេនី​យ៍​ត្រី​ សៅ​​ ប៊ុន​​ អធិ​ការ​នគរ​បាល​ស្រុកម៉ាឡៃ​​បាន​ឲ្យ​ដឹង​ថា​ ​គ្រាប់​ដែល​បាន​ប្រគល់​ជូន​អង្គ​ភាព​ CMAC​ ប្រចាំ​ស្រុក​ម៉ាឡៃ​នា​ពេល​នេះ​មាន ​៖

១​- គ្រាប​់​បែក​ដៃ​​​​ចំនួន​៩គ្រាប​់​​
២-គ្រាប់​​ធុន DK​៨២​ចំនួន​១​គ្រាប់​​
៣-គ្រាប់​B​៦២​ចំនួន​១​គ្រាប់​​
៤-គ្រាប់​M​៧៩​​ចំនួន​៣​គ្រាប់​​
៥-​គ្រាប់​មីន​ប្រឆាំង​នឹងមនុស្ស​ចំនួន​៧​គ្រាប់​​
៦-ក្បាល​គ្រាប់​ចំនួន​៣​គ្រាប់​​
៧-គ្រាប់​៣៧​មិ​លី្ល​ម៉ែត្រ​ចំនួន​៣គ្រាប់
​៨-​គ្រាប់​១២​,៧​ចំនួន​៣០​គីឡូ​ក្រាម​​
៩-​សាស់​ចំនួន​៤ដើម ។

លោក​អធិ​ការ​នគរ​បាល​ស្រុក​បាន​បញ្ជាក់​ថា​ គ្រាប់​ទាំង​នេះ​​មាន​គុណ​ភាព​ចាស់​មិន​អាច​​​រក្សា​ទុក​​បាន​ទេ ​​ហើយ​ជា​គ្រាប់​ដែល​ប្រជាព​ល​រដ្ឋ ប្រទះ​ឃើញ ​រួច​យក​មក​ប្រគល់​ឲ្យ​សមត្ថ​កិច្ច  តាម​រយៈ​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​​គោល​នយោ​បាយ​ភូមិ​-ឃុំ​ មាន​សុវត្ថិ​​ភាព​ ៕