ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ឧទ្ធម្ភាគចក្រ​ទ័ព​ឥណ្ឌា​ស្លា.ប់​8នាក់​អំឡុង​ពេល​ជួយ​សង្គ្រោះ​ទឹក​ជំនន់​

11 ឆ្នាំ មុន

ឧទ្ធម្ភាគចក្រ​របស់​ទ័ព​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ប្រតិបត្ដិ​ជួយ​ជន​រង​គ្រោះ​ពី​ទឹក​ជំនន់​នៅ​ភាគ​ខាងជើង​ ក្នុង​អំឡុង​ពេល​កើត​មាន​ឧបទ្ទវ​ហេតុ​ព្យុះ​បាន​បុក​ភ្នំ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ បណ្ដាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាង​តិច​៨​នាក់​ ។​ ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ ចុះ​ផ្សាយ​ដោយ​យោង​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ទ័ព​អាកាស​ឥណ្ឌា​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​របស់​ទ័ព​អាកាស​ឥណ្ឌា​ ដែល​

ឧទ្ធម្ភាគចក្រ​របស់​ទ័ព​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ប្រតិបត្ដិ​ជួយ​ជន​រង​គ្រោះ​ពី​ទឹក​ជំនន់​នៅ​ភាគ​ខាងជើង​ ក្នុង​អំឡុង​ពេល​កើត​មាន​ឧបទ្ទវ​ហេតុ​ព្យុះ​បាន​បុក​ភ្នំ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៨​នាក់​ ។​ ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ ចុះ​ផ្សាយ​ដោយ​យោង​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ទ័ព​អាកាស​ឥណ្ឌា​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​របស់​ទ័ព​អាកាស​ឥណ្ឌា​ ដែល​កំពុង​ប្រតិបត្ដិការ​ជួយ​សង្គ្រោះ​ផ្នែក​ពេទ្យ​ដល់​អ្នក​ជួប​គ្រោះ​មហន្ដរាយ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​បាន​ជួប​ឧបទ្ទវហេតុ​បុក​ភ្នំ​ រួច​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ កាល​ពី​រសៀល​ថ្ងៃទី​២៥​ មិថុនា​ ក្នុង​ក្រុង​កេដាណាត​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៨​នាក់​​ ។​

បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ ស្រប​ពេល​អាជ្ញាធរ​នៅ​ក្នុង​តំបន់​កំពុង​ត្រៀម​រៀប​ចំ​ ពិធីឈាបនកិច្ច​ជា​ក្រុម​ដល់​អ្នក​ស្លាប់​ជា​ច្រើន​ពាន់​នាក់​ នៅ​ក្នុង​ឧបទ្ទវហេតុ​នៃ​គ្រោះ​ទឹក​ជំនន់​ ​។​ លើស​ពីនេះ​ ខាង​ផ្នែក​សុខា​ភិបាល​ក៏​មាន​ក្ដី​បារម្ភ​ថា​ នឹង​កើត​មាន​រោគ​រាតត្បាត​នៃ​ជំងឺ​ ប្រសិន​បើ​មិន​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ឈាបន​កិច្ច​ឱ្យ​បាន​ឆាប់​ ។​ កង​ទ័ព​ឥណ្ឌា​បាន​ព្យាយាម​ជួយ​ជន​រង​គ្រោះ​ដែល​ជាប់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ប្រហែល​៥.០០០​នាក់​ នៅ​ក្នុង​ទីក្រុង​បាតរី​ណាត​ និង​បាន​ឆ្លង​ផុត​រយៈ​ពេល​៨​ថ្ងៃ​មក​ហើយ​ ក្រោយ​ពី​កើត​ព្យុះ​បង្កឱ្យ​បាក់​ដី​ និង​ទឹក​ជំនន់​ដ៏​ធំ​នៅ​ឥណ្ឌា​ ៕