ព្រឹកស្អែក គ.ជ.ប បង្ហាញពីចំនួនការិយាល័យបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបង្ហាញពីចំនួនការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ នៅថ្ងៃទី២៨ កក្កដា ២០១៣ខាងមុខ ។
ពិធីនេះនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល គ.ជ.ប ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ មិថុនា ២០១៣ ក្រោមអធិបតីភាពលោក មាន សទិ សមាជិក គជប
ចែករំលែកព័តមាននេះ