ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន៤០៤នាក់​ក្នុង​ឃុំ​គគីរធំ

11 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​​សាល​គណ​បក្ស​ប្រជាជនកម្ពុជា​ឃុំ​គគីរ​ធំ មាន​រៀបចំពិធី​សំណេះ​សំណាល​ និង​សួរ​សុខទុក្ខ​ជា​មួយ​ក្រុម​យុវជន​​ឃុំ​ចំនួន​៤០៤នាក់ ដែល​មាន​អាយុ​ចាប់ពី​១៨-២៥​ឆ្នាំ​ កាល​ពីវេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ក្រោម​អធិបតី​ភាព​លោក​ងោ សុវណ្ណ រដ្ឋ​មន្ត្រី​​​ប្រតិភូ​អម​​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​លេខាធិការ​​ក្រសួង​យុត្តិធម៌ ទីប្រឹក្សា​សម្តេច​តេជោ អនុ​ប្រធាន​​

ខេត្តកណ្តាល ៖ នៅ​​សាល​គណ​បក្ស​ប្រជាជនកម្ពុជា​ឃុំ​គគីរ​ធំ មាន​រៀបចំពិធី​សំណេះ​សំណាល​ និង​សួរ​សុខទុក្ខ​ជា​មួយ​ក្រុម​យុវជន​​ឃុំ​ចំនួន​៤០៤នាក់ ដែល​មាន​អាយុ​ចាប់ពី​១៨-២៥​ឆ្នាំ​ កាល​ពីវេលាម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ក្រោម​អធិបតី​ភាព​លោក​ងោ សុវណ្ណ រដ្ឋ​មន្ត្រី​​​ប្រតិភូ​អម​​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​លេខាធិការ​​ក្រសួង​យុត្តិធម៌ ទីប្រឹក្សា​សម្តេច​តេជោ អនុ​ប្រធាន​​គណ​បក្ស​ប្រជាជនកម្ពុជា អនុ​ប្រធាន​​គណៈ​ពង្រឹង​មូល​ដ្ឋាន​ស្រុក​កៀន​ស្វាយ និងជា​ប្រធាន​គណៈ​ពង្រឹង​ឃុំគគីរធំ ហើយក៏​មាន​ការ​ចូល​រួម​ពី​ប្រធាន អនុ​ប្រធាន​គណៈ​ពង្រឹង​តាម​ភូមិ​-ឃុំផង​ដែរ ។

នៅក្នុង​ពិធី​នោះ​ដែរ លោក​បាន​ពន្យល់​ណែនាំ​ឱ្យ​ក្រុម​​យុវ​ជន​ទាំង​នោះបា​ន​យល់​ដឹង​ពី​របប​សម័យ ប៉ុល ពត ជាពិសេស​​​គុក​ទួល​ស្លែង​ដែលលោកកឹម សុខា បាន​និយាយថា ជាគុក​សិប្បនិម្មិត ។ ហើយកន្លង​មក​លោកប្រធាន​គណៈ​ពង្រឹង​ឃុំ​គគីរ​ធំ​បាន​ជួល​រថយន្ត​ដើម្បី​នាំ​ក្រុម​យុវជន​ទៅ​ពិនិត្យ​មើល​គុក​ទួល​ស្លែង​ឃើញ​ជាក់​ស្តែង​ទាំង​អស់គ្នា​ថា ពិត​ជាមាន​មែន ដែល​ខុស​ពី​ការ​លើក​​ឡើង​​ពី​គោល​នយោ​បាយ​របស់​គណ​បក្ស​ប្រឆាំង​ដែល​តែង​តែ​ប្រើ​នយោ​បាយ​បោកប្រាស់ ភូតកុហក់ប្រជា​ពលរដ្ឋគ្រប់​ទី​កន្លែង ។

បន្ទាប់​ពី​ពិធី​សំ​ណេះ​សំណាល​នេះ​ចប់ លោកងោ សុវណ្ណ​ និងក្រុម​ការងារ​បាន​ដង្ហែ​ទានព្រះវស្សា និង​ទេយ្យ​វត្ថុ​មួយចំនួន​ទៅ​ប្រគេន​​ព្រះ​សង្ឃ​ដល់​វត្ត​ចំនួន​៣​ក្នុង​ឃុំ​គគី​រធំ​ ហើយ​ក៏​បន្ត​ជួប​​ដល់​មន្ត្រី​ដែលបាន​ចូលនិវត្តក្នុង​ឃុំ​នេះ​ផងដែរ​​ ៕​