ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អន្តរ​ជាតិ​ប្រយុទ្ធប្រឆាំង​​ការ​ចរាចរ​ និង​ការ​ប្រើ​បំពាន​គ្រឿង​ញៀន​ខុស​ច្បាប់

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ លោកឧត្តម​​សេនីយ៍​ឯក​លី គីនឡុង​ អគ្គ​លេខាធិការ​​រង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿង​​ញៀន​ និង​ជា​​​តំណាង​អាជ្ញា​​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន បាន​​អញ្ជើញ​​​ជា​​អធិបតីក្នុង​​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធប្រឆាំង​​​ការ​ចរាចរ​ និង​ការ​ប្រើ​បំពាន​​គ្រឿង​ញៀន​​​ខុស​ច្បាប់ នា​វេលា​ម៉ោង​៨ព្រឹក​​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ដែល​​​ប្រព្រឹត្ត​​ឡើង​នៅ​ចំណត​​រថយន្ត​ក្រុង​​កំពង់​ចាម ។

ខេត្ត​កំពង់ចាម ៖ លោកឧត្តម​​សេនីយ៍​ឯក​លី គីនឡុង​ អគ្គ​លេខាធិការ​​រង​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿង​​ញៀន​ និង​ជា​​​តំណាង​អាជ្ញា​​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​​អញ្ជើញ​​​ជា​​អធិបតីក្នុង​​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធប្រឆាំង​​​ការ​ចរាចរ​ និង​ការ​ប្រើ​បំពាន​​គ្រឿង​ញៀន​​​ខុស​ច្បាប់ នា​វេលា​ម៉ោង​៨ព្រឹក​​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ដែល​​​ប្រព្រឹត្ត​​ឡើង​នៅ​ចំណត​​រថយន្ត​ក្រុង​​កំពង់​ចាម ។

ក្នុង​ពិធី​នេះ​​ដែរ ក៏​មានអញ្ជើញ​​ចូលរួមពី​លោក​​ជុំ​ លីវ អភិបាល​រង​​ខេត្ត, លោកធុច ថាត អភិបាល​ក្រុងកំពង់ចាម, លោក​វរ​​សេ​នីយ៍​ឯក​​​​ជឹម សេងហុង ស្នង​​ការ​​នគរ​បាល​ខេត្ត​,​ ប្រធាន​មន្ទីរ​​នានា​ជុំ​វិញ​ខេត្ត,នគរបាល, ទា​ហាន, កង​​រាជ​អាវុធ​ហត្ថ, ព្រះ​សង្ឃ, សិស្សា​​​​នុសិស្ស និង​​​ប្រជា​​ព​ល​រដ្ឋ​សរុប​​ចំនួន​២០០០​នាក់​ផង​​ដែរ ។

លោក​​លី គីនឡុង​ បាន​​មានប្រសាសន៍​លើកឡើង​ថា ក្នុង​ឆ្នាំ២០១៥ខាង​មុខនេះ ប្រទេ​ស​បណ្តា​​អាស៊ាន​ទាំង​អស់បាន​​ប្តេជ្ញា​ចិត្ត​ថា នឹង​មិន​​ឱ្យ​មាន​​គ្រឿងញៀន​ទៀតទេ ក៏ប៉ុន្តែ​យើង​​នៅ​តែមិនទាន់​អាចធ្វើបាន​ទាំង​អស់​​នោះ​ដែរ ហើយ​យើង​​សង្កេត​ឃើញ​ថា គ្រឿង​ញៀន​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​យើង​​មានការ​​ថម​ថយច្រើន ​ចាប់តាំងពី​​ឆ្នាំ២០០៧​រហូត​មកដល់​បច្ចុប្បន្ននេះ ។ នេះក៏​ដោយសារ​ក្រោម​​ការដឹក​នាំដ៏ឈ្លាសវៃ និង​ការ​​​យក​ចិត្ត​ទុក​​ដាក់​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែង​តែ​ចុះ​ជាប់​នៅ​​តាម​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ ព្រម​ទាំង​មានការ​ឧបត្ថម្ភ​ដល់​យុវជន​ដែល​ញៀន​ថ្នាំ​ផងដែរ ៕