លោកឃ្លាំង ហួតអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង១.១០២ម៉ែត្រនៅសង្កាត់ព្រែកតាសេក
រាជធានីភ្នំពេញ៖ ផ្លូវក្រាលដីខ្សាច់ភ្នំមួយខ្សែប្រវែង១.១០២ម៉ែត្រ ដែលជាគំរោងមូលនិធិរបស់សង្កាត់ឆ្នាំ២០១៣ ចំណាយអស់ថវិកាជាង៧៤លានរៀល បានរៀបចំពិធីបើកការដ្ឋានស្ថាបនាវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ មិថុនា ២០១៣ ក្រោមអធិបតីភាពលោកឃ្លាំង ហួត ជំនួយការសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌប្ញស្សីកែវ ដោយមានការចូលរួមពីមន្ត្រីជុំវិញខណ្ឌ និងប្រជាពលរដ្ឋជាច្រើនកុះករ ។
ចែករំលែកព័តមាននេះ