ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯក​អគ្គ​រដ្ឋ​​ទូត​​បារាំង​​ជួប​សំណេះ​សំណាល​ជា​មួយ​អភិ​បាល​​​រាជ​ធានី​ភ្នំពេញ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នា​​​ព្រឹកថ្ងៃទី​២៤​ មិថុនា ​លោក​ប៉ា​ សុជាតិវង្ស​ ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​លោក​ឯក​​អគ្គរដ្ឋ​ទូត​ថ្មី​របស់​​សា​ធា​រណរដ្ឋ​​បារាំងប្រចាំកម្ពុជា ​ចូល​ជួប​សំណេះ​​​សំណាល​ ​និង​សម្តែង​ការ​គួរ​សម​នៅ​សាលារាជធានីភ្នំពេញ ។​ ក្នុង​ជំនួប​ពិភាក្សា​​នេះ​​​ ​លោក​ឯកអគ្គ​រដ្ឋទូត​ថ្មី​​​​បារាំង ​បាន​​អះអាង​ជា​ថ្មី​ពី​ការ​​បន្ត​ជំរុញ​​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​កម្ពុជា ​ជា​ពិសេស​បន្ត​រាល់​

រាជធានីភ្នំពេញ ៖ នា​​​ព្រឹកថ្ងៃទី​២៤​ មិថុនា ​លោក​ប៉ា​ សុជាតិវង្ស​ ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​លោក​ឯក​​អគ្គរដ្ឋ​ទូត​ថ្មី​របស់​​សា​ធា​រណរដ្ឋ​​បារាំងប្រចាំកម្ពុជា ​ចូល​ជួប​សំណេះ​​​សំណាល​ ​និង​សម្តែង​ការ​គួរ​សម​នៅ​សាលារាជធានីភ្នំពេញ ។​ ក្នុង​ជំនួប​ពិភាក្សា​​នេះ​​​ ​លោក​ឯកអគ្គ​រដ្ឋទូត​ថ្មី​​​​បារាំង ​បាន​​អះអាង​ជា​ថ្មី​ពី​ការ​​បន្ត​ជំរុញ​​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​កម្ពុជា ​ជា​ពិសេស​បន្ត​រាល់​គម្រោង​នានា​ក្នុង​រាជធានីភ្នំ​​ពេញ​​ក្រោម​កិច្ច​សហការ​ពី​ភាគីបារាំង ។

លោក ​ប៉ា​ ​សុជាតិវង្ស ​​បាន​លើក​ឡើង​ថា​​ ​បារាំង​ជា​ស្ថាបនិកមួយ​​ក្នុង​ការ​បង្កើត​ប្លង់​គោល​សម្រាប់​អភិ​វឌ្ឍន៍​រាជធានី​ភ្នំពេញ​​ ​និង​មាន​គម្រោង​ផ្សេងៗ​មួយ​ចំនួនទៀតដែលបារាំងបាន​ជួយ​ដល់​រាជធានី​ភ្នំពេញ​​ នា​ពេល​កន្លង​មក​ ​និង​មាន​គម្រោង​មួយ​ចំនួន​កំពុង​បន្ត​អនុវត្ត​​ ។​ បារាំងក៏នៅមាន​បន្សល់​ទុក​នូវ​ស្ថាបត្យ​កម្មខាង​សំណង់​ជា​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ​​ក្នុងនោះ​​មាន ​សំណង់​ផ្សារ​ធំ​ថ្មី​ជាដើម​ ដែល​ត្រូវ​បាន​ជួស​ជុល​កែលម្អ​ដោយ​ទីភ្នាក់ងារ​ ​AFD ​របស់​បារាំង​នា​ពេល​កន្លង​មក​ ។

លោក​ Serge​ Mostura​ ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់សាធារណ​រដ្ឋ​​បារាំង​ប្រចាំ​កម្ពុជា ​បាន​លើក​ឡើង​ថា​ ​បារាំង​គ្មាន​គោល​ការណ៍​​ចង​សម្ព័ន្ធ​មេត្រី​ភាព​​រវាង​ទីក្រុង​ប៉ារីស​ ​ជា​មួយ​បណ្តាទី​ក្រុង​នានា​លើ​សកល​លោក​នោះ​ទេ​ តែទីក្រុង​ប៉ារីស​បាន​ចង​សម្ព័ន្ធភាព​ជា​​មួយ​​រាជធានីភ្នំពេញ ជា​ករណី​ពិសេស​មួយ​ ។​​ ​ការ​កសាង​ទី​ក្រុងមួយ​ឲ្យ​មាន​ការ​រីក​​ចម្រើន ​មិន​មែន​ធ្វើតែមួយ​ថ្ងៃបាន​សម្រេច​នោះ​ទេ​ ​ត្រូវ​មាន​ការ​ជម្នះ​​ អំណត់​ និង​​ព្យាយាម​ប្រកប​ដោយ​ឆន្ទៈ​ទទួល​ខុស​ត្រូវ​ ។

លោក​ឯក​អគ្គរដ្ឋទូត​បារាំង​​បាន​កត់​​សម្គាល់​ថា​ ក្រោយ​ពីកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី៣៧ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ទៅ ​ពិភព​លោក​កាន់​តែមើល​ឃើញ​ច្បាស់​ពីឧត្តមភាព​ និង​កិត្យានុភាព​របស់​កម្ពុជា ​ក៏ដូច​ជា​រាជធានីភ្នំពេញ​ ​ហើយ​ភ្ញៀវ​ទេសចរ​នឹង​កើន​ឡើងទ្វេ​ដងផងដែរ​ ៕