ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ៣នាក់​ ធ្វើ​សកម្ម​ភាព​ឡើង​លួចយក​សម្ភារ​ក្នុង​​ផ្ទះ​ម្ចាស់​សិប្ប​កម្ម​ឈើ​១​កន្លែង​ ត្រូវ​គេ​ទាន់​ចាប់​បាន​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ៣នាក់​ បាន​ធ្វើ​សកម្ម​ភាព​ឡើង​លួច​សម្ភារ​ក្នុង​​ផ្ទះ​ម្ចាស់​សិប្ប​កម្ម​ឈើ ​១​កន្លែង​ ហើយ​ត្រូវ​កម្ម​ករ​សិប្ប​កម្ម​ឃើញ​ស្រែក​ចោរ​ៗ និង​ដេញ​ចាប់​បាន​ម្នាក់​ ដែល​ហេតុ​​ការណ៍​នេះ បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ មិថុនា​ ២០១៣​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ៣នាក់​ បាន​ធ្វើ​សកម្ម​ភាព​ឡើង​លួច​យក​សម្ភារ​ក្នុង​​ផ្ទះ​ម្ចាស់​សិប្ប​កម្ម​ឈើ ​១​កន្លែង​ ហើយ​ត្រូវ​កម្ម​ករ​សិប្ប​កម្ម​ឃើញ​ស្រែក​ចោរ​ៗ និង​ដេញ​ចាប់​បាន​ម្នាក់​ ដែល​ហេតុ​​ការណ៍​នេះ បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២​ និង​ ១០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្ទះ​លេខ​៧៩៤​ ផ្លូវ​លេខ​៤៧៤​ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ ។

ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ ទាប​ សុវណ្ណា​រិទ្ធ​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខ​របរ​ជា​ម្ចាស់​សិប្ប​កម្ម​ឈើ​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​ ចំណែក​ជន​សង្ស័យ​​ឈ្មោះ​ ចាន់​នី​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ មុខ​របរ​ និង​ទី​លំនៅ​មិន​ពិត​ប្រាកដ​ ។ បច្ចុប្បន្ន​ ជន​សង្ស័យ​​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​បឹង​ត្របែក​ ដើម្បី​ធ្វើ​ការ​សាក​សួរ​បន្ត​ ៕