ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​ដាក់​ពន្ធនាគារ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ដែល​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ បណ្តាល​អោយ​បុរស​ម្នាក់​របួសធ្ងន់ នៅ​ស្រុក​កណ្តាលស្ទឹង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​«​បើក
បរ​បណ្តាល​ឱ្យ​របួស​អ្នក​ដទៃ​ដោយ​អ​ចេតនា​» ដែល​បាន​កើតឡើង​នៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ ២០១៨ លើ​ផ្លូវជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ ២៤-២៥ ។

តាម​មាត្រា​៨៣ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ជន​ត្រូវ​ចោទ​ឈ្មោះ Liu shi quan(​លាវ ស៊ី​ឈ័ន​)​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​រាជធានី​ភ្នំពេញ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ឡាក់ ធា​ហៅ​កាំ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ ស្វាយមីង ឃុំ បារគូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ជិត​ស្ពាន​៧​មក​រា ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល លើ​ផ្លូវជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ ២៤-២៥ មាន​ម៉ូតូ​១​គ្រឿង ម៉ាក​សង់ ធុន​C125 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AL-១១៨៧ បើកបរ​ដោយ​ឈ្មោះ ឡាក់ ធា (​ហៅ​កាំ​ង​) ភេទ​ប្រុស ជិះ​តែ​ម្នាក់ឯង ដោយ​បើកបរ​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​មក​ជើង​(​ពី​តាកែវ​មក​ភ្នំពេញ​) ។

លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយនឹង​រថយន្ត​១​គ្រឿង​ម៉ា​កតា​កូ​ម៉ា ធុន​តូច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៨៥១៩ បើកបរ​ដោយ​ឈ្មោះ Liu shi quan (​លាវ ស៊ី ឈ័ន​) ជា​ជនជាតិ​ចិន បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ពី​ភ្នំពេញ​ទៅ​តាកែវ​) ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ត្រូវ​ចំ​ចង្កៀង​មុខ​ខាងស្ដាំ បណ្ដាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​ភ្នំពេញ ។

ចំពោះ​អ្នក​បើករ​រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន បើកបរ​គ្មាន​ប័ណ្ណបើកបរ និង គ្មាន​លិខិតឆ្លងដែន ។

តាម​ការ​សន្និដ្ឋាន​ករណី​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​បើកបរ​មានការ​ធ្វេសប្រហែស ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​បណ្ដាល​អោយ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។ ចំពោះ​រថយន្ត និង​ម៉ូតូ​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ