ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទៀត…តែ​លើក​នេះ​អូស​.​កបាន​នៅក្រុង​ប៉ោយ​ប៉ែ​ត​ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ទទួល​ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ វង់ ឈើ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ទទួល​ជនសង្ស័យ​២​នាក់ ទី​១-​ឈ្មោះ វង់ ឈើ ផាំង (Wong Chi Pang) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ K02896056 និង​ទី​២-​ឈ្មោះ ហ៊ុយ ហុង ស៊ុន (Hui Hung Shun) ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ K01223069 ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​តូ​យូ​តា​អាល់​ហ្វា ច​ង្គូ​ត​ស្តាំ ពណ៌​ទឹកប្រាក់ ពី​បទ​ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​នាំ​ចូល ។ ករណី​នេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ