ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​តំណែង​ប្រធាន​ស្នាក់​ការ​ច្រកទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ និង​ចូល​កាន់​តំណែង​ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​ ជាំ​សាងាំ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ លៀម​ សូដា​ អភិបាលរងខេត្ត​ លោក យឹម​ ផាន់ណា អភិ​បាលស្រុក​អន្លង់​វែង​ មន្ត្រី​រាជការ​ ព្រម​ទាំង​អស់​លោក​មេ​បញ្ជាការ​

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៤​ មិថុនា​ នៅ​ច្រកទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​ ស្ថិត​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ និង​ចូល​កាន់​តំណែង​ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរ​ជាតិ​ ជាំ​សាងាំ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ លៀម​ សូដា​ អភិបាលរងខេត្ត​ លោក យឹម​ ផាន់ណា អភិ​បាលស្រុក​អន្លង់​វែង​ មន្ត្រី​រាជការ​ ព្រម​ទាំង​អស់​លោក​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ជាច្រើន​រូប​ទៀត ។​

តាម​ការប្រកាស​បាន​ឱ្យ​ដឹងថា​ លោក នេត្យ​ ដារ៉ា ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ​ ត្រូវ​បាន​ផ្ទេរម​ុខ​តំណែង​ថ្មី​ជានាយក​ទីចាត់ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​សាលាខេត្ត​ ហើយ​លោក​ ក្រូច សម្បត្តិ​ អតីត​អភិបាល​រង​ស្រុក​ជាំ​ក្សាន្ត​ ចូល​កាន់​តំណែង​ថ្មី​ជា​ប្រធាន​ស្នាក់​ការ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​សាងាំ ។​ បន្ទាប់​ពី​ប្រកាស​ រួច​ លោក​ ក្រូច សម្បត្តិ​ ដែល​ទើប​ចូល​កាន់​មុខ​តំណែង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញា​ចិត្ត​ខិតខំ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​រាជការ​ជុំវិញ​ស្រុក និង​ខិតខំ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជិត​ខាង​ឱ្យ​បាន​ល្អ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋខ្មែរ​និង​ប្រជា​ពលរដ្ឋ​ថៃ​ងាយ​ស្រួល​ក្នុង​ការ​​ដោះ​ដូរ​មុខ​ទំនិញ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ជាពិសេស​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​រាល់​មុខ​ទំនិញ​ណាដែល​ច្បាប់​ហាម​ឃាត់ ។​

លោក លៀម​ សូដា​ អភិបាល​រង​ខេត្ត​ បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ដល់​លោក​ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​អន្តរ​ជាតិ​ថ្មី ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​នៅ​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​នេះ​ដូចជា​ ក្នុង​ការ​នាំ​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​​ ជា​ពិសេស​ត្រូវ​យក​ចិត្តទុក​ដាក់​បំផុត​រាល់​ទំនិញ​ណា​ដែល​នាំ​ចូល​ខូច​គុណ​ភាព​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​ប្រជា​ពលរដ្ឋ ឬ​មុខ​ទំនិញ​ណា​ដែល​ច្បាប់​ហាម​ឃាត់​ ។

លើស​ពី​នេះ​ ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត​នៅក​្នុងអំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ​ គឺ​ត្រូវតែ​មាន​វិធានការ​រារាំង​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ និង​ខិត​ខំ​ធ្វើ​​ទំនាក់​ទំនង​ជា​មួយ​អាជ្ញាធរ​ថៃ​ឱ្យ​ជួយ​បញ្ជូន​ពលករ​ខ្មែរ​វិល​មក​ប្រទេស​កម្ពុជា​វិញ​ ដើម្បី​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ៕​