អ្នកមានសទ្ធារមែងបរិបូណ៌ដោយយស
ព្រះបរមសាស្តាបានពោលទុកមកថា សទ្ធា ពន្ធតិ បាថេយ្យំ សទ្ធារួបរួមទុកនូវស្បៀងគឹកុសល។ សទ្ធាកើតមានហើយ ក៏អាចឱ្យបំពេញទាន រក្សាសីល ចម្រើនមេត្តា ភាវនា…
ព្រះបរមសាស្តាបានពោលទុកមកថា សទ្ធា ពន្ធតិ បាថេយ្យំ សទ្ធារួបរួមទុកនូវស្បៀងគឹកុសល។ សទ្ធាកើតមានហើយ ក៏អាចឱ្យបំពេញទាន រក្សាសីល ចម្រើនមេត្តា ភាវនា…
ព្រះបរមសាស្តាបានពោលទុកមកថា សទ្ធា ពន្ធតិ បាថេយ្យំ សទ្ធារួបរួមទុកនូវស្បៀងគឹកុសល។ សទ្ធាកើតមានហើយ ក៏អាចឱ្យបំពេញទាន រក្សាសីល ចម្រើនមេត្តា ភាវនា ដែលជាចំណែកកុសលសុទ្ធ ហើយក៏បានសោយនូវសម្បត្តិទាំង៣ប្រការគឺ សម្បត្តិមនុស្ស១ សម្បត្តិទេវតា១ និងសម្បត្តិព្រះនិព្វាន១ តែបើសទ្ធាមិនកើតឡើងទេ បុណ្យកុសលដទៃៗក៏មិនអាចនឹងកើតឡើងបានដែរ ។
ធម្មតាបុគ្គលអ្នកតាំងចិត្តនឹងចេញដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាលនោះ សុទ្ធតែត្រូវរៀបចំស្បៀងអាហារសម្រាប់តាមផ្លូវរហូតទាល់តែដល់ស្រុកទេស ដែលបម្រុងនឹងទៅនោះយ៉ាងណា បុគ្គលអ្នកមានសទ្ធាក៏ត្រូវតែរៀបចំស្បៀងគឺកុសលដែលបម្រុងនឹងទៅកាន់បរលោកដូច្នោះដែរ ។
ព្រះអដ្ឋកថាចារ្យលោកបានពោលដោយបំព្រួញអំពីសទ្ធានេះថា បុគ្គលអ្នកមានសទ្ធាទាំងបរិបូណ៌ដោយសីល តែងសម្បូរទៅដោយយស ភោគៈ ទ្រព្យ ទោះបីបុគ្គលនោះត្រាច់ទៅកាន់ប្រទេសណាៗ ក្នុងប្រទេសនោះៗគង់មានគេរាប់អានគេបូជាមិនខានឡើយ ។
ចែករំលែកព័តមាននេះ