ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំ​កុង​ត្រូ​លត្រួត​ពិនិត្យ​​កញ្ចប់​នំ​ និង​ទំនិញ​​គ្មាន​ស្លាក​សញ្ញា​និង​កាល​បរិច្ឆេទ

11 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​សា​ខា​កាំ​កុង​ត្រូល​ខេត្ត​ ​បាន​ចុះត្រួត​​ពិនិត្យ​​គុណ​​ភាព​ផលិត​​ផល​ម្ហូប​អាហារ​​វេច​ខ្ចប់​រួច​នៅ​​​តាម​អគារ​លក់​ទំនិញ​​ក្នុង​ក្រុង​ព្រះ​សីហនុ​ កាលពី​ព្រឹក​ថ្ងៃទី​២០ មិថុនា ​​និង​បាន​រក​ឃើញ​​ប្រភេទ​​​នំ​កញ្ចប់​​​​ ស្ករ​គ្រាប់​ ម្សៅ​​ស្ករ​ និង​ចាហួយ​សម្រាប់​​ក្មេង ដែលអាជីវ​ករ​​​​កំពុង​​ដាក់​លក់​​​មិន​មាន​ដាក់​​ស្លាក​សញ្ញា ​​និង​​បញ្ជាក់​​កាល​បរិច្ឆេទ​​​​ប្រើ​ប្រាស់​​​ ។ ​​​កត្តា​ទាំ​ង​នេះ​អាច​បង្ក​ជា​ហានិ​ភ័យ​​​​​

ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​សា​ខា​កាំ​កុង​ត្រូល​ខេត្ត​ ​បាន​ចុះត្រួត​​ពិនិត្យ​​គុណ​​ភាព​ផលិត​​ផល​ម្ហូប​អាហារ​​វេច​ខ្ចប់​រួច​នៅ​​​តាម​អគារ​លក់​ទំនិញ​​ក្នុង​ក្រុង​ព្រះ​សីហនុ​ កាលពី​ព្រឹក​ថ្ងៃទី​២០ មិថុនា ​​និង​បាន​រក​ឃើញ​​ប្រភេទ​​​នំ​កញ្ចប់​​​​ ស្ករ​គ្រាប់​ ម្សៅ​​ស្ករ​ និង​ចាហួយ​សម្រាប់​​ក្មេង ដែលអាជីវ​ករ​​​​កំពុង​​ដាក់​លក់​​​មិន​មាន​ដាក់​​ស្លាក​សញ្ញា ​​និង​​បញ្ជាក់​​កាល​បរិច្ឆេទ​​​​ប្រើ​ប្រាស់​​​ ។ ​​​កត្តា​ទាំ​ង​នេះ​អាច​បង្ក​ជា​ហានិ​ភ័យ​​​​​ផ្នែក​​សុខ​​ភាព​​ដល់​កុមារ​ ពិសេស​ កុមា​រា​ កុមារ​ី​ ​ដែល​កំពុង​សិក្សា​​​ក្នុង​សាលា​រៀន ​ប្រសិន​​​បើ​​ម្ហូប​​​​អាហារ​​មិន​ធានា​​​គុណភាព​​​ទាំង​នោះ​​ត្រូវ​​​​​ដាក់លក់ ។​

មន្ត្រី​​​សា​ខា​កាំ​កុង​ត្រូ​​ល​ខេត្ត​​បាន​អះ​អាង​ថា ​​នំ​កញ្ចប់​​ ម្សៅស្ករ ​ស្ករ​គ្រាប់​ និង​​ចាហួយ​​ដែល​មាន​ភាព​មិន​ប្រក្រតី​​នេះ​ គឺ​​ជា​​ផលិត​​ផល​នាំ​ចូល​ពី​​ប្រទេស​​ក្រៅ​ ​ហើយ​ក្រោយ​​​​​ពី​រក​ឃើញ​​​​នៅ​តាម​​កន្លែង​​​​លក់​ដូរ​មួយ​ចំនួន​​ ​​ក៏​បាន​ធ្វើការ​​​ដក​ហូត​ ដើម្បី​កម្ទេច​​ចោល​​ ។ ចំពោះ​បញ្ហា​នេះ​​​​​ មន្ត្រី​សា​ខា​កាំ​កុង​ត្រូ​​​ល​ខេត្ត​ ​​ក៏​បា​ន​អប់​រំ​​ និង​ឱ្យ​​អាជីវ​ករ​​ពាក់​ព័ន្ធ​ធ្វើកិច្ច​សន្យា​​​​បញ្ឈប់​​កា​រលក់​ដូរ​​​​ផលិត​​​​ផល​មិន​ធានា​គុណ​ភាព​​ដូច​នេះ​​​​បន្ត​ទៀត​ ហើយ​​មន្ត្រី​​ជំនាញ​​​នឹង​ចុះ​​ត្រួត​ពិនិត្យ​​​​ឱ្យ​បាន​ញឹក​ញាប់​​​​​បន្ថែម​ទៀត ​ដើម្បី​​លុប​បំ​បាត់​​​​ការ​ដាក់​​លក់​ម្ហូប​​​អាហារ​​​មិន​ល្អ ៕