ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​បក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចិត្ត​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជា​មួយ​គណបក្ស​ប្រជាជន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ជឿ​លើ​គណ​បក្ស​សមរង្ស៊ី​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ជាច្រើន​ឆ្នាំ​ ដោយ​គ្មាន​បាន​ចូលរួម​អភិវឌ្ឍន៍​សង្គម​ ក៏​ដូច​ជាធ្វើ​នូវ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋនោះ ។ សមាជិក-សមា​ជិកា​គណ​​បក្ស​សម​រង្ស៊ី ក៏​ដូច​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ចិត្តចាក​

ខេត្ត​កំពង់​ចាម​ ៖ អតីត​សមាជិក​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ជឿ​លើ​គណ​បក្ស​សមរង្ស៊ី​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ជាច្រើន​ឆ្នាំ​ ដោយ​គ្មាន​បាន​ចូលរួម​អភិវឌ្ឍន៍​សង្គម​ ក៏​ដូច​ជាធ្វើ​នូវ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋនោះ ។ សមាជិក-សមា​ជិកា​គណ​​បក្ស​សម​រង្ស៊ី ក៏​ដូច​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ចិត្តចាក​ចេញ និង​មក​រួម​គ្នា​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដើម្បី​មាន​ឱកាស​ចូល​​រួម​​ចំណែក​អភិវឌ្ឍន៍ជាតិ និង​ជួយ​បម្រើ​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​របស់​ពួក​គេ ។

ការ​ចាក​ចេញ​ក្រោយ​ពី​អស់​ជំនឿ​​​លើមេដឹក​នាំ​របស់​ខ្លួន ហើយ​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា មាន​សមាជិក-សមា​ជិកាចំនួន​៨​រូប​ ក្នុង​នោះ​មាន​មេ​ភូមិ​មួយ​រូប​របស់គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​បាន​រៀប​ចំ​ធ្វើ​នៅ​ភូមិ​តា​អាំ ឃុំ​កក់ ស្រុក​ពញាក្រែក ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣​ ខែ​មិថុនា ឆ្នាំ​២០១៣ ហើយ​ក្នុង​ឱកាស​នោះ​ដែរ ​ក៏​បាន​សំណេះ​សំណាល​ជា​មួយ​សមា​ជិក-សមាជិកា​គណ​បក្ស​ប្រជាជន​កម្ពុជា​ ក្រោម​អធិបតី​ភាព​លោក​ ផន ផែង អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ​កក់ ស្រុក​ពញាក្រែក​ ។

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​បាន​មក​ចូល​រួម​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា មូល​ហេតុ​ដែល​ពួក​គាត់​មក​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ព្រោះ​ជា​គណបក្ស​មាន​គុណ​បំណាច់ចំពោះ​ប្រទេស​ជាតិ និង​ប្រជា​ជន ដែល​មាន​សម្ដេច​ទាំង​បី​ជា​ថ្នាក់ដឹ​ក​នាំ​ប្រកបដោយ​ឧត្តម​គតិ​ស្នេហា​ជាតិ​ពិត​ប្រាកដ ពិសេស​សម្ដេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដែល​បាន​ដឹកនាំ​កសាង និង​ការពារ​ប្រទេស​ជាតិឱ្យ​​មាន​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដ ។

អតីត​​សមាជិក​គណ​បក្សសម​រង្ស៊ី ​ក៏ដូច​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​អំពាវ​នាវ​ដល់​សមាជិក​គណ​បក្ស​សម​រង្ស៊ី ​គណបក្ស​សិទ្ធិ​មនុស្ស គណ​បក្ស​សង្គ្រោះ​ជាតិ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ សូម​ឈប់​ចាញ់បោក​លោក​ សម រង្ស៊ី ​និង​លោក​ កឹម សុខា ដែល​បច្ចុប្បន្ន​ពួក​គេ​កំពុង​តែ​រួម​គ្នា​បង្កើត​គណ​បក្ស​សង្គ្រោះ​ជាតិ បំភាន់​បង​ប្អូន​តទៅ​ទៀត។ «សូម​បង​ប្អូន​ទាំង​អស់​រួបរួម​គ្នា​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជាជន​កម្ពុជា ​ ដែល​ជា​គណបក្ស​ស្នេហា​ជាតិ ស្នេហា​ប្រជា​ពលរដ្ឋ​យ៉ាង​ពិត​ប្រាកដ» ៕​