ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​​ភេរវ​កម្ម​​ជាច្រើន​​នៅ​ក្រុង​​បាដាដ​ស្លា.ប់​39​នាក់​​

11 ឆ្នាំ មុន

​អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​​របស់​ក្រសួង​​មហា​ផ្ទៃ​​អីុរ៉ាក់​​បញ្ជាក់​ថា ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​ប្រើ​រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​​មួយ​ចំនួន​កើត​មាន​ ​​កាល​ពី​ថ្ងៃ​ទី​​២៤ មិថុនា នៅ​ក្រុង​​បាដាដ​ រដ្ឋ​ធានី​​អីុរ៉ាក់ បណ្តាល​ឱ្យ​មនុស្ស​​ស្លា.ប់​យ៉ាង​តិច​៣៩​នាក់ ។រថ​យន្ត​​យ៉ាង​តិច​​៨​គ្រឿង​​ផ្ទុះ​​ក្នុង​សង្កាត់​​ជា​ច្រើន​​នៃ​ក្រុង​​បាដាដ ។

​អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​​របស់​ក្រសួង​​មហា​ផ្ទៃ​​អីុរ៉ាក់​​បញ្ជាក់​ថា ​ការ​វាយ​ប្រហារ​​ភេរវ​កម្ម​​ប្រើ​រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​​មួយ​ចំនួន​កើត​មាន​ ​​កាល​ពី​ថ្ងៃ​ទី​​២៤ មិថុនា នៅ​ក្រុង​​បាដាដ​ រដ្ឋ​ធានី​​អីុរ៉ាក់ បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​យ៉ាង​តិច​៣៩​នាក់ ។រថ​យន្ត​​យ៉ាង​តិច​​៨​គ្រឿង​​ផ្ទុះ​​ក្នុង​សង្កាត់​​ជា​ច្រើន​​នៃ​ក្រុង​​បាដាដ ។

ក្រោយ​ថ្ងៃ​លិច​​បន្តិច​​ រថ​យន្ត​​បង្កប់​គ្រឿង​ផ្ទុះ​​មួយ​​បាន​ផ្ទុះ​​ក្នុង​ផ្សារ​មួយ​​នៅ​សង្កាត់​​ស៊ី​អីុត​​ ណាហ៍​រ៉ា​វ៉ាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៤​នាក់​ និង​របួស​​​១៥​​នាក់ ។ ប៉ុន្មាន​​នាទី​​ក្រោយ​​មក គ្រឿង​ផ្ទុះ​​មួយ​បាន​ផ្ទុះ​​ក្នុង​ផ្សារ​​នៃ​សង្កាត់​​បាដាដ​​ថ្មី​ ដែល​​​​មាន​ពួក​ស៊ី​អីុត​​ភាគ​ច្រើន​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​៣​នាក់ និង​របួស​១០​នាក់ ។

ចំណែក​​ការវាយ​ប្រហារ​​យ៉ាង​បង្ហូរ​​ឈាម​​បំផុត​​កើត​មាន​​ពេល​រថយន្ត​​២​គ្រឿង​​ផ្ទុះ​ក្នុង​​មជ្ឈ​​មណ្ឌល​​ពាណិជ្ជ​កម្ម​​នៃ​សង្កាត់​​ជីហាដ​ ស្ថិត​នៅ​​​ភាគ​​ខាង​លិច​ក្រុង​បាដាដ ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​ដល់​​​ទៅ​៨​​នាក់​ ហើយ​មនុស្ស​២១​នាក់​ទៀត​​ត្រូវ​របួស ។រលក​​នៃ​អំពើ​ហិង្សា​​នេះ​កើត​មាន​​ ខណៈ​​ពួក​ស៊ី​អីុត​​ជាច្រើន​​សិប​ពាន់​នាក់​​​​ប្រមូល​ផ្តុំ​គ្នា​​ក្នុង​ទីក្រុង​​សក្ការ​បូជា​គ័រ​​បាឡា​ ស្ថិត​នៅ​​ចម្ងាយ​​៨០​​គីឡូ​ម៉ែត្រ​ ខាង​ត្បូង​​ក្រុង​បាដាដ​ សម្រាប់​​​ការ​ធ្វើ​ធម្ម​​​យាត្រា ៕