ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្រេច​…​ជន​បំពុល​ផ្អើល​សង្គម​ខ្មែរ​តាម​រយៈ​ហ្វេ​ស​បុក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត​ ជន​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ក្រុម​បុរស​មាន​សាច់ដុំ​ធំ​ៗ និង​មាន​រូបសាក់​ពេញ​ខ្លួនកាន់ដំបង កាំបិត​ ដោយ​ផ្សាយ​ថា ជា​ក្រុម​អ្នកលេង​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​ កាលពី​ថ្ងៃ​ទី​៥…

ខេត្ត​ព្រះ​សីហ​នុ ៖ ទីបំផុត​ ជន​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ក្រុម​បុរស​មាន​សាច់ដុំ​ធំ​ៗ និង​មាន​រូបសាក់​ពេញ​ខ្លួនកាន់ដំបង កាំបិត​ ដោយ​ផ្សាយ​ថា ជា​ក្រុម​អ្នកលេង​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ។ បុរស​រូប​នេះ ​ឈ្មោះ លឹ​ម រ័​ត្ន ត្រូវ​បាន​សមត្ថកិច្ច​ថា ការ​បង្ហោះ​ដោយ​បំប៉ោង​ព័ត៌មាន​បែប​នេះ​ បាន​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ដល់​សាធារណ​មតិ ដែល​ការ​ពិត​នោះ គឺ​មិន​មាននៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ។

១-​ឈ្មោះ លឹ​ម រ័​ត្ន កាលពី​ថ្ងៃ​ទី​២ ធ្នូ បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គណបក្ស​យុវជន​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ​ថា មើល​ចរិត​បងធំ​នៃ​ក្រុម​ជនជាតិ​ចិន នៅ​បរទេស​ឱ្យ​ហើយ​ទៅ បងប្អូន​ប្រជាពលរដ្ឋ ប៉ូលិស​ខ្សោយ​ៗ​មិន​អាច​មក​ទប់ទល់​នឹង​ក្រុម​ជនជាតិ​ចិន​នេះ​បាន​ឡើយ ដោយ​ពួក​ក្រុម​នេះ មាន​អ្នក​កាង​ពីក្រោយ​ខ្នង​ដ៏​រឹង​មាំ ដូច្នោះ​បង​ៗ​ប៉ូលិស សូម​ទៅ​ជា​ក្រុម​ផង ដើម្បី​ចាត់ការ​លើ​ពួក​ទាំង​អស់នេះ អ្នកធំ​ស៊ីលុយ កូន​ប៉ូលិស​ឬ​អ្នក​តូចតាច បាន​ត្រឹម​រង​គ្រោះ ឬ​ពេល​ខ្លះ​អាច​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង ។ អាជ្ញាធរ​ត្រូវ​មាន​ចំណាត់ការ​ជា​បន្ទាន់​លើ​ក្រុម​បង្ក​ពេញ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

បាន​សរសេរ​ផ្សាយ​ទៀត​ថា ឈប់​ទទួល​លុយ​គេ​ទៀត​ទៅ កុំ​ទុក​ឱ្យ​ប្រជារាស្ត្រ​ភ័យ​ខ្លាច ស្ទើរ​មិន​អាច​រស់នៅ​ក្នុង​ខេត្ត​បាន (​លឹ​ម រ័​ត្ន​) ។ អម​មក​ជាមួយនឹង​សំ​ណេ​រ​ខាងលើ​នេះ​ផង​ដែរ ឈ្មោះ លឹ​ម រ័​ត្ន ក៏​បាន​
ដាក់​រូបថត​បងធំ​ចិន​មួយ​ក្រុម​ឈរ​ដោះ​អាវ ព្រមទាំង​មាន​កាន់​ដាវ​ម្នាក់​មួយ​ដើម​ៗ​ផង ។

មុន​នេះ​ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បង្ហាញ​ដល់​បណ្តាញសារព័ត៌មាន​និង​សារ​ធារ​ណ​ជន​ឱ្យ​ដឹង​ថា រូបភាព​ក្រុម​បុរស ដែល​មាន​សាក់​រូប​ពេញ​ខ្លួន​ជា​ច្រើន​នាក់ ខ្លះ​កាន់​កាំបិត ខ្លះ​កាន់​អាវុធ​ផ្សេង​ៗ​ទៀត​ប្រៀប​ដូច​ជា​ក្រុម​អ្នកលេង​គួរ​ឱ្យ​ខ្លាច​ដែល​គេ​ផ្សាយ​ថា​គឺជា​ក្រុម​ជនជាតិ​ចិន​រស់នៅ​កម្ពុជា ។

លោក​បដិសេធ​ថា មិនមែន​ចិន​នៅ​កម្ពុជា​ទេ តាម​ពិត​ក្រុម​ទាំងនេះ គឺជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GIA DINH VUI TINH ដែល​ជា​រឿយ​ៗ​បាន​បង្ហោះ​រូប​ក្រុម​នេះ​ដើម្បី​បង្អួត​សាក់ ដាក់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនមែន​ជា​ក្រុម​អ្នកលេង​នោះ​ទេ ។ ប៉ុន្តែ​ជា​អកុសល​ត្រូវ​គេ​យក​រូប​នោះ​មក​បង្ហោះ​ថា​ជា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​នេះ​ជា​ការ​ព្យាយាម​បំពុលសង្គម​ខ្មែរ​យើង ឱ្យ​អាប់អួរ​មិន​ស្រាកស្រាន្ត​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាន​អំពាវនាវ​ដល់​សារ​ធា​ណ​ជន មេត្តា​យកចិត្តទុកដាក់​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់ មុន​និង​វាយ​ត​ម្តៃ​ទៅ​លើ​រូបភាព​ទាំងនោះ និង​សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​លើកតម្កើង​ថែរក្សា​កិត្តិយស មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​ទាំងមូល ។ បញ្ហា​ទាក់ទង​ទៅ​នឹង​ជនជាតិ​ចិន​ពេល​នេះ​កំពុង​ក្លាយជា​ការ​លាប​ពណ៌ ពី​សំណាក់​ក្រុម​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​កំណើន​យ៉ាង​គំហុក​នៅ​កម្ពុជា ដោយ​ពួក​គេ​បាន​លើកយក តែ​ទ​ង្វើ​អវិជ្ជមាន​មួយ​ចំនួន​មក​បំប៉ោង និង​ធ្វើការ​ស្តីបន្ទោស​ទៅ​ដល់​រាជរដ្ឋាភិបាល​ថា បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ជនជាតិ​ចិន​ប្រព្រឹត្តិ​នូវ​ទ​ង្វើ​ល្មើសច្បាប់​នានា បង្ក​ភាព​អនាធិបតេយ្យ ធ្វើ​ឱ្យ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សង្គម​ខ្មែរ​ច្របូកច្របល់ ។ ទោះបីជា​បែប​ណា​ក្តី មតិ​មួយ​ជ្រុង​នោះ​មិន​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ទាក់ទង​នឹង​ជនជាតិ​ចិន​នោះ​ទេ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដាក់​បទបញ្ជា​ឱ្យ​រក​ជន​ដែល​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ចិន​កាប់​ចាក់​គ្នា​នៅ​ភ្នំពេញ
អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​បាន​បង្ហោះ​ចែកចាយ​គ្នា​ក្នុង​បណ្ដាញ​សង្គម​បង្ហាញ​ពី​រូបភាព​ឃោរឃៅ​កាប់​ចាក់​គ្នា ហើយ​ដែល​គេ​អះអាង​ថា​កើត​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ជនជាតិ​ចិន ។អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បញ្ជាក់​ថា «​វី​ដេ​អូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​នេះ មិនមែន​ជា​ការ​ពិត​ដូច​មាននៅ​ក្នុង​វី​ដេអូ​ឃ្លី​ប​នេះ​ឡើយ ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​នៃ​ក្រុម​ជំនាញ​បាន​បញ្ជាក់​ថា វី​ដេ​អូ​នេះមានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុល​បរិ​យាកាស​សង្គម បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ និង​បង្កើត​ឲ្យ​មានការ​រើសអើង​ពូជសាសន៍​(​ជនជាតិ​ចិន​)​ក្នុង​ប្រទេស​កម្ពុជា​» ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់​ថា វី​ដេ​អូ​នោះ​មិនមែន​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ។ ចំណែក​សំឡេង​ដែល​បាន​ថត​ក្នុង​សាច់​រឿង​នោះ​គឺជា​សំឡេង​ថត​បញ្ចូលធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ ក្នុង​បំណង​បំពុលសង្គម​ប៉ះពាល់​ដល់​បរិយាកាស​សន្តិសុខ ។ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ហើយ​លើ​អ្នក​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នេះ​ហើយ​ព្រមទាំង​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៥ ធ្នូ ។ ក្រោយ​ការ​ចាប់ខ្លួន សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​ហើយ​ក៏​បាន​តម្រូវ​ឱ្យឈ្មោះ លឹ​ម រ័​ត្ន ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​ជុំវិញ​កំហុស​បំប៉ោង​ព័ត៌មាន​បែប​នេះ ដែល​យើង​ថតចម្លង​ទាំងស្រុង​ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ដូច​ខាងក្រោម​នេះ ៕ ​

អត្ថបទសរសេរ ដោយ