ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​3​ខែ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ពិនិត្យ​អ្នក​ជំងឺ​បានជិត​7​ម៉ឺន​នាក់​

11 ឆ្នាំ មុន

ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​២២​ និង​២៣​ មិថុនា​ លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត​ បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវ​ជន​សម្តេច​តេជោ​ ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ស្រុក​ក្រូច​ឆ្មារ​ ខេត្ត​កំពង់​ចាម​ និង​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​ ។

ឮក្នុង​ឱកាស​នោះ​ លោក​បណ្ឌិត​ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​មក​ព្យាបាល​ជំងឺ​ក្នុង​ពេល​នោះ​ ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​ ដែល​ជា​និច្ច​កាល​សម្តេច​តែង​តែ​គិត​គូរ​ពី​បញ្ហា​សុខ​ភាព​របស់​ពួក​គាត់​គ្រប់ៗ​គ្នា​ ។​

លោក​វេជ្ជ​បណ្ឌិត​ ស៊ូ​ ស៊ី​ផាណ្ណា​ ប្រធាន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ​ បាន​ឱ្យ​ដឹង​ថា​ ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ដែល​មាន​ចំនួន​៣៩០​នាក់​ បាន​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​៩.០៥០​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​មាត់​ធ្មេញ​១.១០២​នាក់​ វះ​កាត់​នៅ​នឹង​កន្លែង​២២​ករណី​ ពិនិត្យ​ជំងឺ​ភ្នែក​ និង​ចែក​វ៉ែន​តា​ចំនួន​៤៥១​នាក់​ ហើយ​បាន​យក​អ្នក​ជំងឺ​៣២​នាក់​មក​ព្យាបាល​ និង​វះ​កាត់​បន្ត​នៅ​រាជ​ធានី​ភ្នំពេញ​ ។ រីឯ​ការ​ចំណាយ​ទាំង​អស់​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ។

សូម​រំលឹក​ថា​ ក្នុង​រយៈ​ពេល​៣​ខែ​កន្លង​មក​នេះ​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវ​ជន​សម្តេច​តេជោ​ ចុះ​ពិនិត្យ​ជំងឺ​គ្រប់​ស្រុក​ទាំង​អស់​ក្នុង​ខេត្ត​កំពង់​ចាម​ ដែល​សរុប​មក​ទល់​ពេល​នេះ​ បាន​ព្យាបាល​ជំងឺ​សរុប​បាន​ចំនួន​ជិត​៧ម៉ឺន​នាក់​ ៕