ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​វៀត​ណាម​ប្រើ​ឧប​ករណ៍​បា.ញ់​សំណាញ់​បង្ក្រាប​ក្រុម​ស្ទាវ​ជិះ​ម៉ូតូ​លឿន​ក្នុង​ទី​ក្រុង​

11 ឆ្នាំ មុន

អាជ្ញា​ធរ​ក្នុង​ខេត្ត​ថាញ់​វា៉​ ប្រទេស​វៀត​ណាម​ បាន​ផលិត​ឧប​ករណ៍​បា.ញ់​សំណាញ់​ ប្រើ​សម្រាប់​បង្ក្រាប​ក្រុម​ស្ទាវ​ជិះ​ម៉ូតូ​លឿន​ ក្នុង​ទី​ក្រុង​​ដោយ​ឧប​ករណ៍​ខាង​លើ​មាន​ប្រសិទ្ធ​ភាព​យា៉ង​ខ្លាំង​ ។ កាសែត​តឿយ​ជែ​​របស់​វៀត​ណាម​បាន​ចុះ​ផ្សាយ​ ដោយ​យោង​តាម​សម្តី​របស់​លោក​ឧត្តម​សេនីយ៍​ ឡេ​ វា៉ន​ង្វៀន​ មេ​បញ្ជា​ការ​ប៉ូលិស​ទី​ក្រុង​ថាញ់​វា៉​​ឱ្យ​ដឹង​ថា​ អង្គ​ភាព​របស់​ខ្លួន​ និង​ស្ថា​ប័ន​ផលិត​ឧប

អាជ្ញា​ធរ​ក្នុង​ខេត្ត​ថាញ់​វា៉​ ប្រទេស​វៀត​ណាម​ បាន​ផលិត​ឧប​ករណ៍​បាញ់​សំណាញ់​ ប្រើ​សម្រាប់​បង្ក្រាប​ក្រុម​ស្ទាវ​ជិះ​ម៉ូតូ​លឿន​ ក្នុង​ទី​ក្រុង​​ដោយ​ឧប​ករណ៍​ខាង​លើ​មាន​ប្រសិទ្ធ​ភាព​យា៉ង​ខ្លាំង​ ។ កាសែត​តឿយ​ជែ​​របស់​វៀត​ណាម​បាន​ចុះ​ផ្សាយ​ ដោយ​យោង​តាម​សម្តី​របស់​លោក​ឧត្តម​សេនីយ៍​ ឡេ​ វា៉ន​ង្វៀន​ មេ​បញ្ជា​ការ​ប៉ូលិស​ទី​ក្រុង​ថាញ់​វា៉​​ឱ្យ​ដឹង​ថា​ អង្គ​ភាព​របស់​ខ្លួន​ និង​ស្ថា​ប័ន​ផលិត​ឧប​ករណ៍​បង្ក្រាប​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​ចំណាយ​ពេល​ប្រហែល​៣​ខែ​ក្នុង​ការ​ចេញ​ម៉ូដ​ និង​ប្រើ​សាក​ល្បង​រហូត​ទទួល​បាន​ជោគ​ជ័យ​រួម​គ្នា​ ។

ឧប​ករណ៍​ខាង​លើ​ត្រូវ​បាញ់​ដោយ​តម្រង់​ទៅ​កង់​ម៉ូតូ​ខាង​ក្រោយ​របស់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ ដើម្បី​ឱ្យ​ទោច​ក្រ​យាន​យន្ត​ឈប់​ និង​សំណាញ់​ដែល​បាន​បាញ់​នោះ​អាច​ច្រក​ចូល​ក្នុង​បំពង់​ ដើម្បី​ទុក​ប្រើ​នៅ​ពែល​ក្រោយ​ទៀត​ ប្រសិន​បើ​ប៉ូលិស​ចរាចរ​បាញ់​ខុស​គោល​ដៅ​ ។ តាម​ការ​​បញ្ជាក់​របស់​ស្ថា​ប័ន​ផលិត​ឧប​ករណ៍​បង្ក្រាប​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រើ​សំណាញ់​ដើម្បី​ចាប់​ជន​ល្មើស​មិន​បាន​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​អ្នក​ជិះ​ម៉ូតូ​លឿន​ឡើយ​ ។

អា​ជ្ញា​ធរ​នៅ​ក្នុង​ខេត្ត​ថាញ់​វា៉​ បាន​បញ្ជាក់​បន្ត​ថា​ ការ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​នៅ​លើ​ដង​ផ្លូវ​មាន​ការ​កើត​ឡើង​ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។ ក្រុម​ស្ទាវ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​បាន​ជិះ​ម៉ូតូ​យា៉ង​លឿន​បង្ហាញ​ឥរិយា​បថ​គួរ​ឱ្យ​ភ័យ​ខ្លាច​ ឬ​ប្រណាំង​ម៉ូតូ​នៅ​ពេល​យប់​ ។គួរ​បញ្ជាក់​ថា​ ក្នុង​រវាង​ពី​ខែ​មករា​-មីនា​ ២០១២​ ប៉ូលិស​ចរាចរ​ចាប់​ទោច​ក្រ​យាន​យន្ត​បាន​ជាង​២០០​គ្រឿង​ ពី​ការ​ជិះ​ប្រណាំង​គ្នា​នៅ​លើ​ដង​ផ្លូវ​ខាង​លើ​ ដោយ​ប្រើ​ឧប​ករណ៍​បាញ់​សំណាញ់​ ៕