ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​​​ធុន​​787​​​​​មាន​បញ្ហា​​ហ្វ្រាំង​​បាន​ចុះ​ចត​បន្ទាន់​

11 ឆ្នាំ មុន

​ទីភ្នាក់​ងារ​​បរទេស​​កាលពី​​ថ្ងៃ​ទី​២៣ មិថុនា ​ផ្សាយ​ថា ​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​យូ​ណាយ​​ធីត​​អ៊ែរ​ឡាញ​(UA) ​ប្រភេទ​​ប៊ូអ៊ីង​​៧៨៧​​ ឌ្រីម​​ឡៃ​ន័រ ចាំ​បាច់​​ត្រូវ​​ចុះ​ចត​​បន្ទាន់​​ ​ក្រោយ​​ពី​កើត​​មាន​បញ្ហា​​ប្រព័ន្ធ​​ហ្វ្រាំង។តាម​សេច​ក្តី​​ថ្លែង​ការណ៍​​របស់ UA បាន​បញ្ជាក់​ថា ​ជើង​​ហោះ​ហើរ​ UA 94 ដែល​ធ្វើ​ដំណើរ​​ពី​អាកាស​​យាន​ដ្ឋាន​​ក្នុង​ទីក្រុង​​ដេន​វើ​​ រដ្ឋ​​កូ​ឡូរ៉ា​ដូ សហ​រដ្ឋ​អាមេរិក​ ​បាន​​

​ទីភ្នាក់​ងារ​​បរទេស​​កាលពី​​ថ្ងៃ​ទី​២៣ មិថុនា ​ផ្សាយ​ថា ​យន្ត​ហោះ​​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​យូ​ណាយ​​ធីត​​អ៊ែរ​ឡាញ​(UA) ​ប្រភេទ​​ប៊ូអ៊ីង​​៧៨៧​​ ឌ្រីម​​ឡៃ​ន័រ ចាំ​បាច់​​ត្រូវ​​ចុះ​ចត​​បន្ទាន់​​ ​ក្រោយ​​ពី​កើត​​មាន​បញ្ហា​​ប្រព័ន្ធ​​ហ្វ្រាំង។តាម​សេច​ក្តី​​ថ្លែង​ការណ៍​​របស់ UA បាន​បញ្ជាក់​ថា ​ជើង​​ហោះ​ហើរ​ UA 94 ដែល​ធ្វើ​ដំណើរ​​ពី​អាកាស​​យាន​ដ្ឋាន​​ក្នុង​ទីក្រុង​​ដេន​វើ​​ រដ្ឋ​​កូ​ឡូរ៉ា​ដូ សហ​រដ្ឋ​អាមេរិក​ ​បាន​​ត្រឡប់​មក​​ចុះ​ចត​​បន្ទាន់​នៅ​ឯ​អាកាស​​យាន​ដ្ឋាន​​ខាង​លើ ដោយ​សារ​តែ​អាកាស​​យានិក​ប្រទះ​​ឃើញ​​ភាព​​រអាក់​រអួល​​នៅ​ប្រព័ន្ធ​​ហ្វ្រាំង​ ។ ទោះ​​យ៉ាង​ណា​​យន្ត​ហោះ​​អាច​ចុះ​ចត​​បាន​ដោយ​សុវត្ថិ​ភាព និង​គ្មាន​​​មនុស្ស​​​ណា​ម្នាក់​​រង​របួស​​ទេ ។

ហេតុ​ការណ៍​​នៃ​ភាព​​រអាក់​រអួល​ដែល​កើត​ឡើង​​​ចាត់​ទុក​ថា ​ជា​លើក​ទី​២​​ក្នុង​អំឡុង​ពេល​​​មួយ​​សប្តាហ៍​​របស់​ UA ដែល​កាល​ពី​​ថ្ងៃ​ទី​១៨ មិថុនា​កន្លង​ទៅ​ ជើង​​ហោះ​ហើរ​​ចេញពី​​រដ្ឋ​ធានី​​ដេន​វើ ឆ្ពោះ​ទៅ​​តូ​ក្យូ​​​ រាជ​​ធានី​របស់​​ជប៉ុន ក៏​បាន​​សុំ​ចុះ​ចត​បន្ទាន់​​ នៅ​ឯ​​អាកាស​យាន​ដ្ឋាន​​ស៊ី​​អេត​​ថល រដ្ឋ​​វ៉ាស៊ីន​តោន​ដែរ​​​​ ដោយ​សារ​កើត​មាន​បញ្ហា​​ជ្រាប​​ប្រេង​​ពី​ម៉ាស៊ីន ។​លោកស្រី​​ អីុ​វិន​​ លីក​ អ្នក​នាំ​ពាក្យ​​របស់​ក្រុម​ហ៊ុន​​​បូង​​បាន​ថ្លែង​​បញ្ជាក់​​ពី​សុវត្ថិភាព​​របស់​យន្ត​​ហោះ​​ឌ្រីម​​ឡៃ​ន័រ​​ ​​ហើយ​ខាង​ក្រុម​ហ៊ុន​​ក៏​យល់​ព្រម​​ពិនិត្យ​​មើល​ស្ថានភាព​​របស់​យន្ត​ហោះ​ជា​ថ្មី​៕