ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​តូយ៉ូតា​ស៊េរី​ទំនើប​នៅ​ប្រទេសថៃ​

11 ឆ្នាំ មុន

ព្រះ​អគ្គី​បាន​ឆាប​ឆេះ​រថយន្ត​តូយ៉ូតា​ស៊េរី​ទំនើប​មួ​យគ្រឿង​ ប៉ុន្តែ​សំណាង​ល្អដែល​ស្ត្រី​អ្នក​បើក​បរ​ និង​មិត្ត​ប្រុស​បាន​លោតចេញ​ទាន់​ពេល​ ខណៈ​សមត្ថ​កិច្ច​សង្ស័យ​ថា​ មូល​ហេតុ​បណ្តាល​មក​ពី​មាន​ការ​ទុស្សេ​ចរន្ត​ កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​នៅ​ក្នុង​ខេត្ត​ភូកេត​ ។​កាសែតថៃ​ផ្សាយ​ថា​ ក្រោយ​កើត​ហេតុ​សមត្ថក​ិច្ច​ប៉ូលិស​ប្រចាំ​នៅ​ទីក្រុង​ភូកេត​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក៏​ឆ្ពោះ​ទៅ​ចំណុច​កើត​

ព្រះ​អគ្គី​បាន​ឆាប​ឆេះ​រថយន្ត​តូយ៉ូតា​ស៊េរី​ទំនើប​មួ​យគ្រឿង​ ប៉ុន្តែ​សំណាង​ល្អដែល​ស្ត្រី​អ្នក​បើក​បរ​ និង​មិត្ត​ប្រុស​បាន​លោតចេញ​ទាន់​ពេល​ ខណៈ​សមត្ថ​កិច្ច​សង្ស័យ​ថា​ មូល​ហេតុ​បណ្តាល​មក​ពី​មាន​ការ​ទុស្សេ​ចរន្ត​ កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​នៅ​ក្នុង​ខេត្ត​ភូកេត​ ។​កាសែតថៃ​ផ្សាយ​ថា​ ក្រោយ​កើត​ហេតុ​សមត្ថក​ិច្ច​ប៉ូលិស​ប្រចាំ​នៅ​ទីក្រុង​ភូកេត​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក៏​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ ហើយ​ឃើញ​ភ្លើង​កំពុង​ឆាប​ឆេះ​រថយន្ត​តូយ៉ូតា​ទំនើប​ស៊េរី​វីអូស​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ៨៧៧៧​ ភូកេត​ ដ៏​សន្ធោ​សន្ធៅ​ ហើយ​ត្រូវ​រថយន្ត​បាញ់​ទឹក​ពន្លត់​ដោយ​ចំណាយ​ពេល​ប្រហែល​៣០​នាទី​ ទើប​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន តែ​រថយន្ត​ខាង​លើ​ត្រូវ​ឆេះ​ខូច​ខាត​ទាំង​ស្រុង​ទៅ​ហើយ​ ។​

តាម​ការ​សាកសួរ​នៅ​ដំណាក់​កាល​ដំបូង​ទៅ​លើ​នាង​ កេសសា​ ថុង​នុប អាយុ​២៧​ឆ្នាំ​ ជា​ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ នាង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ឃុំ​រ៉ាវ៉ៃ​ លុះ​ដល់​ពេល​ចំណុច​កើតហេតុ​ ក៏​ធុំ​ក្លិន​ឈ្ងៀម​នៅត្រង់​ម៉ាស៊ីន​ និង​មាន​ផ្សែង​ហុយ​ទ្រលោម​ ទើប​នាង​ឈប់​រថយន្ត​បម្រុង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ ប៉ុន្តែ​មិន​ទាន់​បាន​ចុះ​ពី​រថយន្ត​ផង​ក៏​មាន​សំឡេ​ងផ្ទុះ​នៅ​ត្រង់​កាបូ​រថយន្ត​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ​សន្ធោ​សន្ធៅ​តែ​ម្តង​ ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ នាង​និង​មិត្ត​ប្រុស​ក៏​រត់​គេច​ពី​រថយន្ត​ និង​សុំ​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​ស្រុក​នៅ​បរិវេណ​កើត​ហេតុ ។​ នៅ​ក្នុង​ឧប្ប​ត្តិ​ហេតុ​នៃ​ការ​ឆាប​ឆេះ​រថយន្ត​ក្នុង​ដំណាក់​កាល​ដំបូង​ ប៉ូលិស​បាន​សន្និដ្ឋាន​ថា​ មូល​ហេតុ​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​អគ្គិសនី​នៅ​ក្នុង​ម៉ាស៊ីន​ទុស្សេ៕​