ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រគល់​ម៉ូតូ​ជូន​ប៉ុស្ដិ៍​រដ្ឋបាល​ទាំង​៨​ឃុំ​ សង្កាត់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​​៖ នៅស្នង​ការ​ដ្ឋាន​ខេត្ត​​បានរៀបចំ​ពិធី​ប្រគល់​ជូន​ម៉ូតូ​ចំនួន​៨ គ្រឿង​ម៉ាក​ យ៉ាវ​ម៉ាហា ជូន​ដល់​ប៉ុស្ដិ៍​រដ្ឋ​​បាល​ទាំង​​៨ ឃុំ​ សង្កាត់​នៅក្នុ​ងខេត្ត​ នាវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៣ ។ ពិធី​នេះ​រៀបចំ​ធ្វើឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ត្រីឡី ចាន់ឆាយ ស្នងការ​នគរ​បាល​ខេត្ត​ និងនគរបាល​

ខេត្ត​ប៉ៃលិន​​៖ នៅស្នង​ការ​ដ្ឋាន​ខេត្ត​​បានរៀបចំ​ពិធី​ប្រគល់​ជូន​ម៉ូតូ​ចំនួន​៨ គ្រឿង​ម៉ាក​ យ៉ាវ​ម៉ាហា ជូន​ដល់​ប៉ុស្ដិ៍​រដ្ឋ​​បាល​ទាំង​​៨ ឃុំ​ សង្កាត់​នៅក្នុ​ងខេត្ត​ នាវេលាម៉ោង​៨ព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៣ ។ ពិធី​នេះ​រៀបចំ​ធ្វើឡើង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ត្រីឡី ចាន់ឆាយ ស្នងការ​នគរ​បាល​ខេត្ត​ និងនគរបាល​គ្រប់​ប៉ុស្ដិ៍រដ្ឋបាល​​ចូល​រួម​​​ផង​ដែរ។

 លោក​ឡី ចាន់ឆាយ ស្នងការ​នគរ​បាល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ ម៉ូតូ​ទាំង​៨គ្រឿង​នេះ​ជា​ជំនួយ​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ផ្ដល់​ជូន​​ប៉ុស្ដិ៍​រដ្ឋ​បាល​ទាំង​៨ ឃុំ​សង្កាត់ ដើម្បី​អនុត្ត​ការងារ​ភូមិឃុំ​មាន​សុវត្តិភាព​ និង​ដើម្បី​ការពារ​សន្និ​សុខ​ សណ្ដាប់ធ្នាប់​ក្នុង​​រៀបចំ​​ការរៀបោះ​ឆ្នោតថ្ងៃទី​២៨ កក្កដា ២០១៣ ខាង​មុខ​នេះ​៕