ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​ហ៊ុន​សំណង់​ហានីលត្រូវ​សមត្ថ​កិច្ច​ចម្រុះ​អនុវត្ត​សាល​ដីកា​បណ្តេញ​​ចេញ​ពី​ទីតាំង​ក្រុម​ហ៊ុន​ World City (មាន​វីដេ​អូឃ្លីប)

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថ​កិច្ច​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូងរាជ​ធានី​ ​នា​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ មិថុនា ២០១៣​ នេះ​បានចុះ​អនុវត្ត​សាល​ដីកា​សម្រេច​រក្សា​ការ​ពារ​បណ្តេញ​ក្រុម​ហ៊ុន​​សំណង់​ហា​នីលចេញ​ពី​ទី​តាំង​ក្រុម​ហ៊ុន​ ​World City ​​តាម​ដីកា​សម្រេច​លេខ​​០៧ត ចុះ​ថ្ងៃ​ទី​៧ មិថុនា ២០១៣ ដោយ​សារ​​ក្រុម​ហ៊ុន​ហា​នីល​មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នៃ​ការ​សាង​សង់​។

នាយក​ក្រុម​ហ៊ុន​ World City ឈ្មោះ​លី សាង​ហូ អាយុ​៥៥​ឆ្នាំ ជា​ជន​ជាតិ​កូរ៉េ ចំណែក​តំណាង​ក្រុម​ហ៊ុន​ហា​នីល​ឈ្មោះ​សឹក យុង​ឆយ​។ សូម​បញ្ជាក់​ថា នេះ​ជា​ការ​បណ្តេញ​លើក​ទី​២​ហើយ បន្ទាប់​ពី​ការ​បណ្តេញ​លើក​ទី​១​កាល​ពី​សប្តាហ៍​​មុន​ត្រូវ​បាន​ពន្យារ​ពេល​។