ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជ្រុល​បុករទេះលក់គុយទាវ​ខ្ទាតទឹកស៊ុបស្រោចលើអ្នកលក់ពេញខ្លួន​

11 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​រថយន្ត​ម៉ាក​ហ៊ីណូ ពណ៌​ទឹក​ប៊ិក​ ពាក់ស្លាកលេខ​ ក​-​៧៥៤៣ ភព៣ បើក​ជ្រុល​​ទៅ​បុក​រទេះ​​លក់​គុយ​ទាវ​ ដែល​កំពុង​ឈប់​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ធុង​​​​ដាក់​ទឹក​ស៊ុប​​ស្រោច​​លើ​អ្នក​លក់​រង​របួស​ធ្ងន់ ​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៤ មិថុនា តាមផ្លូវកែវចិន្តា ​ក្នុង​ក្រុម​១២ ភូមិ​១ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មានពីនគរបាល​ចរាចរ​ខណ្ឌ​ឫស្សី​កែវ​បាន​ឲ្យដឹងថា ​មុន​ពេល​កើត​ហេតុ​រថយន្ត​ម៉ាក​ហ៊ីណូ​​បើក​​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​​ ​​ខណៈ​មក​ដល់​​ចំណុច​​ខាង​លើ​ ក៏​​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រទេះ​លក់​គុយ​ទាវ​ ដែល​កំពុង​​លក់​ឲ្យ​ភ្ញៀវ​នៅ​ចិញ្ចើម​​​ផ្លូវ បណ្តាល​​ឱ្យ​​អ្នក​លក់​​​​កំពុង​អង្គុយ​លើ​ម៉ូតូ​​​ និង​ម៉ូតូ​ខ្ទាត​​​ទៅ​បោក​​ខ្ទប់​នឹង​បន្ទប់​កាប៊ីន​ភ្លើង ។ ​​​ជាង​នេះ​ទៅ​ទៀត​រទេះ​​គុយ​ទាវ​​បាន​ក្រឡាប់​​​ធ្វើ​ឱ្យ​​​ទឹក​ស៊ុប​ស្រោច​លើ​អ្នក​លក់​ពេញ​ខ្លួន​ ​បណ្តាល​រលាក​រលួយ ព្រម​ទាំង​​ចូល​ភ្នែក​​ទៀតផង ។

ក្រោយពេលកើតហេតុ​រថយន្ត​​​​ហ៊ី​ណូ​​នៅ​មិន​ទាន់​អស់​ល្បឿន​​​ ក៏​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ដែល​ចត​នៅ​មុខ​ផ្ទះ​​រុញ​ចូល​ក្នុង​ស្មៅ​ជាប់​របង​ផ្ទះ​គេ ។ បន្ទាប់​មក​រថយន្ត​​បើក​រត់​ទៅ​មុខ​ប្រមាណ​៥០​ម៉ែត្រ ទើប​អ្នក​​បើក​បរ​​ចុះ​រត់​គេច​ខ្លួន​​​បាត់ ​​​​។ រថយន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិ​យា​ល័យ​នគរបាល​ចរាចរ​ផ្លូវគោក ​ចំណែក​ជន​រង​គ្រោះ​​​​ដឹក​​ទៅ​ព្យា​បាល​នៅ​គ្លីនិក​ឯក​ជន​ជិត​កន្លែង​កើត​ហេតុ ៕