ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​ជ្រុល​ពន្លះ​របាំង​ថ្ម​មុខ​ព្រលាន​យន្តហោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​ដួល​រលំ​មួយ​កង់ និង​បែកបាក់​អស់​មួយ​កង់ ធ្វើ​ឲ្យ​រង​របួសធ្ងន់​ស្ត្រី​ម្នាក់ ចំណែក​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសស្រាល រីឯ​រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​អោយ​ដួល​រលំ​មួយ​កង់ និង​បែកបាក់​អស់​មួយ​កង់ ធ្វើ​ឲ្យ​រង​របួសធ្ងន់​ស្ត្រី​ម្នាក់ ចំណែក​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសស្រាល រីឯ​រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ាង​១០​យប់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ២B -៦១៧១ បើកបរ​ដោយ​បុរស​ម្នាក់ ចំណែក​ស្ត្រី​២​នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ។

លុះ​មក​ដល់​ចំណុច​ទល់មុខ​ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​បាន​ដាច់​កង់​មុខ​ខ្ទាត​ចេញពី​រថយន្ត​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ចំណែក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​២​កង់ បណ្តាល​អោយ​ស្ត្រី​ម្នាក់​ដែល​ជិះ​ខាងក្រោយ​មិន​ពាក់​ខ្សែក្រវាត់​រង​ការ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ រីឯ​ស្ត្រី​ជា​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត និង​បុរស​ជា​អ្នកបើកបរ​បាន​រង​របួសស្រាល ។

បន្ទាប់​មក ស្ត្រី​ដែល​រង​របួសធ្ងន់​ខាងលើ​ត្រូវ​បាន រថយន្ត​សា​មុ​យ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ហើយ​ត្រូវ​បាន​បងប្អូន​ដឹក​បន្ត​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ៕

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ដល់​ភ្លាម​ៗ​ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង​ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ