ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ ២ក្រុម ប្រដាប់​ដោយ​ដំបង​ និង​ដុំ​ថ្ម​ ដេញ​វាយ​គ្នា​តាម​ផ្លូវ​ សមត្ថ​កិច្ច​ឃាត់​បាន​ ៥នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​ស្ទាវ​ ២ក្រុម​ មាន​គ្នា​ជាង ១០​នាក់​ ប្រដាប់​ដោយ​ដំបង​ និង​ដុំ​ថ្ម​ បាន​ដេញ​វាយ​គ្នា​តាម​ដង​​ផ្លូវ​បង្ក​ភាពអាណា​ធិប​តេយ្យ និង​រំខាន​ដល់​អ្នក​ដំណើរ​ ខណៈ​ដែល​មាន​កម្មការិនី​ចេញ​ពី​រោង​ចក្រ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង​ ៤៥​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ មិថុនា​ ២០១៣​

រាជ​ធានី​ភ្នំពេញ​ ៖ ក្មេង​ស្ទាវ​ ២ក្រុម​ មាន​គ្នា​ជាង ១០​នាក់​ ប្រដាប់​ដោយ​ដំបង​ និង​ដុំ​ថ្ម​ បាន​ដេញ​វាយ​គ្នា​តាម​ដង​​ផ្លូវ​បង្ក​ភាពអាណា​ធិប​តេយ្យ និង​រំខាន​ដល់​អ្នក​ដំណើរ​ ខណៈ​ដែល​មាន​កម្មការិនី​ចេញ​ពី​រោង​ចក្រ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១​ និង​ ៤៥​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៨​ កែ​ង​ផ្លូវ​២២១​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួល​គោក​ ។

ក្នុង​ហេតុ​ការណ៍​នេះ បណ្តាល​ឱ្យ​ក្រុម​ក្មេង​ស្ទាវ​នោះ​ រង​របួស​ស្រាល​ ៤ ទៅ​ ៥នាក់ ​ហើយ​កម្មកា​រិនី​មួយ​ចំនួន​ ដែល​ទើប​ចេញ​ពី​រោង​ចក្រដួល​របួស​រលាត់​ដៃ​រលាត់​ជើង ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បា​នអនុញ្ញាត​ឱ្យ​ក្មេង​ដែល​របួស​ទៅ​ផ្ទះ​វិញ ហើយ​ឃាត់​ទុក​ខ្លះ​នាំ​យក​ទៅសួរ​នាំ​បន្ត​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី៣​ ៕