ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ៊ីយ៉ាន់​ដាយ​បើក​បុក​ម៉ូតូ​ឌ្រីម​ របួស​ធ្ងន់​ម្នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​បាក់​ដៃ​ស្តាំ​ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​ឌ្រីម​ស៊េរី​២០០៨​ ១គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1I-1582 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ស្តុប​កោះ​ដូង​ ក៏​ត្រូវ​រថ​យន្ត​ហ៊ីយ៉ាន់​ដាយ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ព្រះ​សីហនុ​ 3A-1717 ដែល​បើក​បញ្រ្ចាស់​គ្នា​ បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​តែ​ម្តង​ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​ ១២​ និង​ ៣០​នាទី​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៥​ មិថុនា​ ២០១៣​ ស្ថិត​ក្នុ​ងសង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ទួល​គោក​ ។ ក្រោយ​កើត​ហេតុ​ រថ​យន្ត​ និង​ម៉ូតូ​ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុកនៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​ទួល​គោក​ ៕​