ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្ម​ភាព​ដឹក​ឈើ​ប្រណីត​ក្នុង​ស្រុក​កែវ​សីមា​ កំពុង​ផ្គើន​អនុ​សាសន៍​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​

12 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ទោះ​បី​ជា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បា​ន​ចេញ​អនុសាសន៍​ឱ្យ​មន្រ្តី​ក្រោម​ឱវាទ​អនុវត្ត​ឱ្យ​មា​នប្រសិទ្ធ​ភាព​ចំពោះ​បទ​បញ្ជា​​រឹត​បណ្តឹង​ការ​ដឹក​ឈើ​ប្រណិឮីត​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​​ដឹក​ឈើ​ប្រណីត​នៅ​ក្នុង​ស្រុក​កែវ​សីមា​ នៅ​តែ​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​ហាក់​ដូច​ជា​ផ្អើន​មិន​ខ្លាច​រអា​អ្វី​ឡើយ​ ។

ខេត្ត​មណ្ឌល​គិរី​ ៖ ទោះ​បី​ជា​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បា​ន​ចេញ​អនុសាសន៍​ឱ្យ​មន្រ្តី​ក្រោម​ឱវាទ​អនុវត្ត​ឱ្យ​មា​នប្រសិទ្ធ​ភាព​ចំពោះ​បទ​បញ្ជា​​រឹត​បណ្តឹង​ការ​ដឹក​ឈើ​ប្រណីត​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​​ដឹក​ឈើ​ប្រណីត​នៅ​ក្នុង​ស្រុក​កែវ​សីមា​ នៅ​តែ​មាន​សកម្ម​ភាព​គគ្រឹក​គគ្រេង​ហាក់​ដូច​ជា​ផ្អើន​មិន​ខ្លាច​រអា​អ្វី​ឡើយ​ ។

ជាក់​ស្តែង​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​ ៥០​នាទី យប់​ថ្ងៃទី​២៤​ មិថុនា​ ២០១៣​ រថ​យន្ត​ឡិច​ស៊ីស​ ១គ្រឿង​ ពណ៌​ស្ករ​ អត់​មា​នស្លាកលេខ​ ដឹក​ឈើ​ប្រណីត​ពេញ​ បាន​បើក​ចេញ​ពី​តំបន់​អភិរក្ស​ជីវៈ​ចម្រុះស្រុក​​កែវ​សីមា​ ឆ្លង​កាត់​ស្រុក​កែវ​សីមា​ និង​ស្រុក​អូរ​រាំង​ ដឹក​ជញ្ជូន​ចូល​ក្នុង​ផ្ទះ​របស់​ លោក​ ស៊ូ​ ម៉ារិទ្ធ អតីត​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ ដោយ​ការ​ដឹក​ជញ្ជូន​នេះ បាន​រំលង​ភ្នែក​សមត្ថ​កិច្ច​ដែល​ដាក់​ក្បាល​ឡាន​ចាំ​យក​លុយ​តាម​ដង​ផ្លូវ​យ៉ាង​អណា​ធិប​តេយ្យ​ ។

គួរ​បញ្ជាក់​ថា​ មុន​ពេល​ដឹក​​ឈើ​ប្រណីតយក​មក​ស្តុក​នៅ​ផ្ទះ​ លោក​ ស៊ូ​ ម៉ារិទ្ធ រថ​យន្ត​បាន​បើក​ឆ្លង​កាត់​ស្នាក់​ការ​ជា​ច្រើន​ដូច​ជា​ ស្នាក់​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ស្រុក​កែវ​សីមា​ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កែវ​សីមា​ បញ្ជា​ការ​ដ្ឋាន​សឹក​រង​កែវ​សីមា​ បញ្ជា​កា​រ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ស្រុក​កែវ​សីមា​ និង​ស្នាក់​ការ​ការពារ​សន្តិ​សុខ​៧៦១​ ដូច្នេះ​បើ​មិន​មា​នការ​ឃុប​ឃិត​គ្នា​ទេ​ ក៏​ការ​ដឹក​ជញ្ជូន​នេះ មិន​រលូន​ និង​មិន​រំខានដល់​សមត្ថ​កិច្ចបែប​នេះ​ឡើយ​ ។​

លើស​ពី​នេះទៀត​ នៅ​ពេល​អ្នក​សារព័ត៌មាន​កោះ​សន្តិ​ភាព​យើង​បា​នព្យាយាម​ប្រមាញ់ថ​តរូប​ ក៏​ស្រាប់​តែ​មេ​ឈ្មួញ​កាង​ឈើ​ចេញ​មក​បញ្ជា​កូន​ចៅ​ ៧នាក់​ ឱ្យ​មក​ស្ទាក់​រថ​យន្ត​ ​ហើយ​ជជីក​សួរ​ ដែល​សកម្ម​ភាព​នេះ​ហាក់​ដូច​ជា​គំរាម​ដល់​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ ៕