បុរសម្នាក់ជិះម៉ូតូបុកខឿនស្ពានជ្រោយចង្វា រងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់វ័យជាង ៣០ឆ្នាំ បានរងរបួសបែកក្បាលបែកមុខបែកមាត់ ខណៈដែលគាត់ជិះម៉ូតូគុបជ្រុង ១គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1U-6183 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ឡើងមកលើស្ពានជ្រោយចង្វា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ពាក់កណ្តាលស្ពានក៏បានរេចង្កូតទៅបុកខឿនស្ពាន បណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ ។
ចែករំលែកព័តមាននេះ