ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ហ៊ីណូ​ធុន​ធំ​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​គុយ​ទាវ​រួច​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​ចត​ស្ងៀម​ បុរស​ម្នាក់​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នរង​របួស​រលាក​​ពេញ​ខ្លួន​ ​ ខណៈ​ដែល​រថ​យន្ត​ហ៊ីណូធុន​ធំ​​ ១គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព-7543 ភព3 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កៅ​ចិន្តា​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាង​ជើង​វត្ត​ប្រជុំ​សាគរ​ ក៏​បា​នរេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​គុយ​ទាវ​ ហើយ​បន្ត​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នរង​របួស​រលាក​ពេញ​ខ្លួន​ ខណៈ​ដែល​រថ​យន្ត​ហ៊ីណូធុន​ធំ​​ ១គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ព-7543 ភព3 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កៅ​ចិន្តា​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​ខាង​ជើង​វត្ត​ប្រជុំ​សាគរ​ ក៏​បា​នរេ​ចង្កូត​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​គុយ​ទាវ​ ហើយ​បន្ត​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ ១គ្រឿង​ ទៀត​ដែល​ចត​ស្ងៀម​ បណ្តាល​ឱ្យ​អ្នក​លក់​គុយ​ទាវ​រងរបួស​ធ្ងន់​ត្រូវ​ដឹក​ទៅ​សង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៨​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​២៤​ មិថុនា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​កៅ​ចិន្តា​ ក្នុង​ក្រុម​ទី​១២​ ភូមិ​១​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ឫស្សី​កែវ​ ។ ក្រោយ​កើត​ហេតុ​ អ្នក​បើក​បរ​រថ​យន្ត​ខាង​លើ​បា​ន​គេច​ខ្លួន​បាត់បន្សល់​ទុក​រថ​យន្ត​នៅ​កន្លែង​កើត​ហេតុ​ ត្រូវ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ ៕