ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុយ​ផ្សែង​ម៉ាស៊ីន​ភ្លើង​ស្មាន​ថា​ឆេះ​រោង​ចក្រ​កម្មករ​រត់​ចេញ​ប្រសាច

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កម្ម​ករ​-កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ ឌូ​ហឺ​ស្ត​ ជា​ច្រើន​នាក់​បាន​ដួល​សន្លប់​បន្ត​គ្នា​ ខណៈ​មាន​ការ​ជ្រួល​ច្របល់​កើត​ឡើង​ដោយ​សារ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​រោង​ចក្រ​បាន​ដាច់​ ហើយ​ថៅ​កែ​បាន​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ដើម្បី​ធ្វើ​ការ​បន្ត​ ។ ពេល​នោះ​ ម៉ាស៊ីន​ភ្លើង​មាន​ផ្សែង​ហុយ​ចេញ​មក​យ៉ាង​ខ្មួល​ខ្មាញ់​ធ្វើ​ឱ្យ​កម្ម​ករ​-កម្ម​ការិនី​ទាំង​នោះ​នឹក​ស្មាន​ថា​ភ្លើង​ឆេះ​រោង​ចក្រ​ ក៏​មាន​ការ​ភិត​ភ័យ​ស្លន់​ស្លោ​រត់​ចេញ​មក​ក្រៅ​រោង​ចក្រ​ក៏​មាន​អ្នក​ខ្លះ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ មិថុនា​ នៅ​រោង​ចក្រ​កាត់​ដេរ​ខាង​លើ​ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ក្រុម​កម្ម​ករ​-កម្ម​ការិនី​ទាំង​នោះ​បាន​នាំ​គ្នា​ធ្វើ​ការ​ងារ​ធម្មតា​តាំង​ពី​ព្រលឹម​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​ លុះ​ពេល​ចរន្ត​អគ្គិសនី​ដាច់​ ធ្វើ​ឱ្យ​សង្វាក់​ផលិត​កម្ម​នៅ​ក្នុង​រោង​ចក្រ​ទាំង​មូល​ឈប់​ដំណើរ​ការ​ ។ ខណៈ​នោះ​ថៅ​កែ​រោង​ចក្រ​បាន​បញ្ជា​ឱ្យ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​ដើម្បី​ធ្វើ​ការ​ងារ​បន្ត​ ប៉ុន្តែ​នៅ​ពេល​ម៉ាស៊ីន​បញ្ឆេះ​ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ចេញ​មក​ក្រៅ​យ៉ាង​ខ្មួល​ខ្មាញ់​ធ្វើ​ឱ្យ​ក្រុម​កម្ម​ករ​ទាំង​នោះ​នឹក​ស្មាន​ថា​ ជា​ផ្សែង​ឆេះ​រោង​ចក្រ​ក៏​មាន​ការ​ជ្រួល​ច្របល់​ នាំ​គ្នា​រត់​ជែង​ជើង​ចេញ​មក​ក្រៅ​ទាំង​ស្ថាន​ភាព​ភ័យ​ស្លន់​ស្លោ​បំផុត​ ។

ប្រភព​ដដែល​បន្ត​ថា​ ខណៈ​កម្ម​ករ​បាន​រត់​​ចេញ​ពី​រោង​ចក្រ​ មាន​អ្នក​ខ្លះ​តក់​ស្លុត​រហូត​ដល់​សន្លប់​បាត់​ស្មារតី​ជា​បន្ត​បន្ទាប់​ច្រើន​នាក់​ ។ តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ អ្នក​ដួល​សន្លប់​មាន​ចំនួន​ដល់​ទៅ​ជាង​៤០​នាក់​ ប៉ុន្តែ​សមត្ថ​កិច្ច​ និង​តំណាង​រោង​ចក្រ​និយាយ​ថា​ កម្ម​ករ​ដែល​ដួល​សន្លប់​មាន​ចំនួន​ត្រឹម​តែ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​ ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ខណៈ​នោះ​ អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ​ ឯ​ក្រុម​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​បាន​ត្រៀម​ខ្លួន​ចេញ​អន្តរា​គមន៍​ផង​ដែរ​ ។

ចំណែក​ក្រុម​រថយន្ត​សង្គ្រោះ​បាន​ចេញ​ទៅ​កន្លែង​កើត​ហេតុ​ដឹក​កម្ម​ករ​ដែល​ដួល​សន្លប់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ មិន​តែ​ប៉ុណ្ណោះ​មាន​អ្នក​សន្លប់​ខ្លះ​ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​រោង​ចក្រ​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ​ ។​ នេះ​ជា​លើក​ទី១​ហើយ​សម្រាប់​រោង​ចក្រ​កាត់​ដេរ​មួយ​នេះ​ ត្រូវ​បាន​គេ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ ៕​